រថយន្ត June 29, 2019 lyda
លេចលឺថា Hyundai កំពុងសម្ងំផលិតឡានអគ្គិសនីប្រភេទ SUV ដែលល្អជាងមុន ហើយជិះបានឆ្ងាយជាងមុនផងដែរ

ត្រកូលអេឡិចត្រូនិចរបស់ក្រុមហ៊ុន Hyundai អាចនឹងកាន់តែរឹងមាំជាងមុនទៅទៀត ប្រសិនបើរបាយការណ៍មួយដែលទាក់ទងនឹងកំណែថ្មីជំនាន់បន្ទាប់របស់វាក្លាយជាការពិត។ យោងតាមគេហទំព័រ BusinessKorea បានឱ្យដឹងថា ជំនាន់ថ្មីនៃត្រកូលអេឡិចត្រូនិច នឹងមិនដូចជាម៉ូដែល Kona Electric ដែលជាម៉ូដែលពឹងផ្អែកលើស្ថាបត្យកម្មរបស់ត្រកូល ICE នោះទេ។ រថយន្តអគ្គិសនីជំនាន់ថ្មីនេះ អាចនឹងចាប់ផ្ដើមចេញលក់នៅ ឆ្នាំ២០២១ ហើយវាត្រូវបានបង្កើតឡើងយ៉ាងរឹងមាំអស្ចារ្យតាមស្តង់ដារ GMP (Electric-Global Modular Platform)។

របាយការណ៍ក៏បានអះអាងថា រថយន្ដអេឡិចត្រូនិចជំនាន់ថ្មីនេះដែរមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ត្រូវបានគេស្គាល់ថា ជាប្រភេទ NE ហើយវាគួរតែជាប្រភេទ SUV រឹងមាំជាងត្រកូល Kona Electric ។ វាត្រូវបានគេឱ្យដឹងថា អាចបើកបរក្នុងរយៈចម្ងាយ ៤៥០គីឡូម៉ែត្រ (សាកថ្មពេញម្ដង) ពោលគឺត្រកូល Kona បើកបានតែចម្ងាយ ៤១៥គីឡូម៉ែត្រប៉ុណ្ណោះ ហើយសម្រាប់ប្រភេទថ្មនៅមិនទាន់ច្បាស់ការណ៍នៅឡើយ។

យ៉ាងណាក៏ដោយសម្រាប់ជំនាន់ថ្មីនៃត្រកូលអេឡិចត្រូនិច ដែលថានឹងប្ដូរជាប្រភេទ SUV ធុនតូច វាគ្រាន់តែជាពាក្យចចាមអារ៉ាមនៅឡើយទេ! ប៉ុន្តែ Hyundai សព្វថ្ងៃនេះគឺកំពុងសហការជាមួយ Rimac Automobili ដើម្បីអភិវឌ្ឍត្រកូល N ដែលជាប្រភេទរថយន្តស្ព័រធុនកណ្ដាលរបស់ក្រុមហ៊ុន៕

អត្ថបទ៖ លីដា