សង្គម July 2, 2019 Khmernote
មន្ត្រីស្ត្រីបំរើការលើរថយន្តក្រុងសាធារណៈប្រទេសថៃ ត្រូវបានមហាជនកោតសរសើរ ព្រោះតែបានយកចិត្តទុកដាក់លើជនពិការដែលប្រើប្រាស់សេវាកម្មរថយន្តក្រុង ប្រកបដោយស្នាមញញឹម

មនុស្សមិនអាចជ្រើសរើសកំណើតកើតបានឡើយ នរណាៗក៏ចង់កើតមកមានរូបសម្បត្តិស្រស់ស្អាតកាយសម្បទារមាំមួន និងកម្លាំងពេញលេញផងដែរ។ ជាក់ស្តែងបងប្អូនជនពិការភាគច្រើនគឺពួកគាត់ចង់បានបែបនេះ ព្រោះមិនចង់ទទួលបានការរើសអើងពីអ្នកដទៃ និងមិនចង់ជាបន្ទុកនរណាម្នាក់។ រាល់ពេលធ្វើដំណើរទៅណាមកណា ពួកគាត់តែងមានផលលំបាកជាខ្លាំង ជាពិសេសបងប្អូនដែលអង្គុយលើរទេះរុញតែម្តង។ ដោយឡែកប្រទេសថៃត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលបានយកចិត្តទុកដាក់លើជនពិការជាខ្លាំង ដោយពួកគេបានធ្វើការសម្រួលជាច្រើនដល់ពួកគាត់សូម្បីតែនៅលើឡានក្រុងក៏មានកន្លែងសម្រាប់ទទួលពួកគាត់ឲ្យធ្វើដំណើរផងដែរ។

ថ្មីៗនេះ ឃ្លីបវីដេអូខ្លីពីមន្ត្រីស្ត្រីរូបស្រស់ដែលបម្រើការលើរថយន្តក្រុងសាធារណៈប្រចាំប្រទេសថៃ ត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្រោយពេលដែលនាងបានយកចិត្តទុកដាក់លើជនពិការចំនួនពីររូប ដែលបានធ្វើដំណើរលើរថយន្តប្រចាំការរបស់នាង។ ការយកចិត្តទុកដាក់ជាមួយស្នាមញញឹមត្រូវបានមហាជនកោតសរសើរពីទង្វើ និងគំរូដ៏ល្អដែលមនុស្សគ្រប់គ្នាគួរយកតម្រាប់តាម។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ មេសា