រថយន្ត July 2, 2019 lyda
ញាក់សាច់! រថយន្ត Audi S8 ស៊េរី 2020 បង្ហាញខ្លួនហើយ ជាមួយនឹងកម្លាំង 563សេះ ម៉ាស៊ីន Twin-Turbo V8

នេះគឺជារថយន្ត Audi S8 ស៊េរី 2020 ដែលទើបតែត្រូវបានគេដាក់បង្ហាញ និងជាម៉ូដែលមានល្បឿនលឿនបំផុតក្នុងចំណោមត្រកូល A8 ដែលទើបតែ update កាលពីប៉ុន្មានឆ្នាំមុន។ រឿងដំបូងដែលយើងត្រូវដឹងអំពីម៉ូដែល S8 ថ្មីនេះគឺថា វាត្រូវបានបំពាក់ដោយម៉ាស៊ីន V8 twin-turbocharged ទំហំចំណុះ 4.4លីត្រ ដែលមានកម្លាំង 563សេះ និងកម្លាំងបង្វិល 590lb-ft (800Nm)។ ម៉ាស៊ីនរបស់វានេះមិនត្រឹមតែខ្លាំងនោះទេ ថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង បូករួមជាមួយនឹងបច្ចេកវិទ្យា Mild Hybrid (48-volt) របស់វា។

ជាមួយនឹងប្រព័ន្ធ all-wheel steering និង all-wheel drive កាន់តែធ្វើឱ្យ Audi S8 មានស្ថេរភាពល្អ មិនថាក្នុងពេលបើកបរលឿនយ៉ាងណា។ ចំណែកនៅខាងក្នុងវាក៏មានអេក្រង់ display touchscreen សម្រាប់ប្រព័ន្ធព័ត៌មានកម្សាន្ត, អេក្រង់ display touchscreen សម្រាប់មុខងារត្រួតពិនិត្យសីតុណ្ហភាព និងឧបករណ៍អេឡិចត្រូនិច Audi Virtual Cockpit ក៏ដូចជាមុខងារជាច្រើនទៀត។ យ៉ាងណាមិញក្រុមហ៊ុន Audi នៅមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតស្តីអំពីការកំណត់តម្លៃ ឬការ update ថ្មីៗសម្រាប់ S8 នៅឡើយទេ ប៉ុន្តែវាប្រហែលជាត្រូវដាក់លក់មុនគេនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា