សង្គម July 3, 2019 Khmernote
នឹងមានការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីឆ្លងតាមផ្លូវ២៤ខ្សែនេះ ចាប់ពីថ្ងៃនេះរហូតដល់ចុងខែ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារតែកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ និងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនអគ្គិសនីកម្ពុជា សហការជាមួយនឹង JICA ធ្វើការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCC មកអនុស្ថានីយ GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាតផ្លូវចំនួន២៤ខ្សែរួមមាន៖

+ អនុស្ថានីយអូរបែកក្អម GIS NCC
+ ផ្លូវលេខ ២៦៥
+ ផ្លូវលេខ ២១៨
+ ផ្លូវលេខ ២៥៣
+ ផ្លូវលេខ ២៣០
+ វិថិនេរុហ៍
+ មហាវិថីព្រះសីហនុ
+ ផ្លូវលេខ ១៦៣
+ ផ្លូវលេខ ២៧៨
+ ផ្លូវលេខ ៥៧
+ ផ្លូវលេខ ២៩៤
+ វិថីសុធារស៍
+ ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី
+ វិថីឧបាសក ស ប៊ិត
+ ផ្លូវខាងជើងសួនសម្តេច ហ៊ុន សែន
+ វិថីសុរាម្រិត
+ វិថីឧកញ្ញា ស៊ូ ស្រ៊ុន
+ ផ្លូវលេខ ២៤៤
+ ផ្លូវលេខ ១៩
+ ផ្លូវលេខ ២០២
+ ផ្លូវលេខ ១៣
+ ផ្លូវលេខ ៩៤
+ ផ្លូវរង្វង់មូលវត្តភ្នំ
+ ផ្លូវលេខ ៩៣
+ និង អនុស្ថានីយ GS1 ទួលសង្កែ

ការជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនីនេះនឹងចាប់ផ្តើមពីដើមខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៩៕

អត្ថបទ៖ សេម