សង្គម July 3, 2019 mesa mesa
ប្លែកណាស់! សិស្សវិទ្យាល័យនៅឯប្រទេសថៃ ធ្វើដំណើរទៅសាលារៀនជាមួយគោយន្ត កំពុងសាងភាពចាប់អារម្មណ៍ពេញបណ្តាញសង្គម

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងៗសិស្សសាលាវិទ្យាល័យមួយក្រុមជិះគោយន្តទៅរៀន។ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នេះ មានការចែករំលែកមួយបណ្តាញសង្គមថៃ ដោយគណនីហ្វេសប៊ុកឈ្មោះថា ชัด ประมูลสิน បានបង្ហោះរូបក្មេងៗសិស្សសាលាប្រមាណ ៥ ៦ នាក់ ជិះគោយន្តតាមដងផ្លូវដើម្បីធ្វើដំណើរទៅសាលារៀន ត្រង់ចំណុចស្រុកវត្តបូសថ ខេត្តភិស្ណុលោក ប្រទេសថៃ។

ក្រោយពេលបង្ហោះរូបទាំងនោះចូលក្នុងបណ្តាញសង្គម គេសង្កេតឃើញថាមហាជនហាក់ចូលចិត្តជាខ្លាំង ដោយពួកគេគិតថាវាគួរឲ្យស្រលាញ់។ តែមូលហេតុពិតប្រាកដថាហេតុអ្វីបានជាក្មេងៗទាំងនេះយកគោយន្តជាយាន្តធ្វើដំណើរទៅសិក្សាគេពុំទាន់បានដឹងនោះឡើយ។ ដោយភាគច្រើនបានប៉ាន់ស្មានថា អាចមកពីឪពុកម្តាយពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញម៉ូតូទំនើបឲ្យក្មេងៗទាំងនេះ ឬក៏ផ្លូវទៅផ្ទះរបស់ពួកគេអាចពិបាកក្នុងការធ្វើដំណើរ៕

អត្ថបទ៖ មេសា