តារា July 3, 2019 Khmernote
ពេជ្រ ចរណៃ បំភ្លឺនូវរឿងរ៉ាវដែលផ្អើលពេញបណ្តាញសង្គមថាខ្លួនត្រូវបានគេសម្លាប់ព្រោះស្នេហាត្រីកោណ រួចចោលសាកសពនៅនឹងគល់ស្ពានជ្រោយចង្វារ

ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គម ដោយមានការចុះផ្សាយព្រោងព្រាតថាតារាសម្តែងកញ្ញា ពេជ្រ ចរណៃ ត្រូវបានគេសម្លាប់និងប្លុងសាកសពចោលក្រោមគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ​ ដោយសារតែគំនុំ​ ឬក៏ស្នេហាត្រីកោណ​។ រឿងរ៉ាវនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង និងចង់ដឹងថាការសម្លាប់នេះជារឿងពិតឬក៏យ៉ាងណា។

ក្រោយពីមានការភ្ញាក់ផ្អើលនេះក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏បានធ្វើការបកស្រាយបំភ្លឺករណីនេះថាសុទ្ធតែជាព័ត៌មានមិនពិត​ វាគ្រាន់តែជាការថតសំដែងភាពយន្ត​ ឬស្ពតខ្លីៗរបស់ក្រុម​ ឬក៏ផលិតកម្មមួយចំនួន​ ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡេីយ​។

ក្នុងនោះកញ្ញា ពេជ្រ ចរណៃ ក៏បានធ្វើការបកស្រាយថារូបថតទាំងប៉ុន្មានគឺការថត MV ចម្រៀងបទ “តើរូបបងនេះខុសអ្វី?” ហើយរូបនោះក៏បែកធ្លាយដោយសារតែក្រុមការងារបានថតបង្ហោះ កញ្ញាបន្តថាក្រុមការងារពិតជាខុសដែលមិនបានផ្តល់ដំណឹងជូនអាជ្ញាធរពាក់ព័ន្ធជាមុន។ ដោយកញ្ញា ពេជ្រ ចរណៃ បានសរសេរថា៖ “មកបកស្រាយបំភ្លឺរឿងដែលកំពុងល្បីពេញFb​ ដែលថាខ្ញុំត្រូវគេសំលាប់​ ចង់ដឹងមូលហេតុអ្វីនោះសូមចូលមកស្ដាប់​ សូមជួយស៊ែរម្នាក់មួយផង”។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ live នៅខាងក្រោម៖