សង្គម July 4, 2019 Khmernote
សម្តេចតេជោ ហ៊ុន សែន នាំយកនំបញ្ចុកខ្មែរ ទៅដល់ទីស្នាក់ការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនំបញ្ចុកខ្មែរទៅដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការ ពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបណ្តាប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ដោយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។ ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។ យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស។ សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង”៕

ប្រភព៖ samdech hun sen, cambodian prime minister

ដោយ៖ ណារ៉ែន