កីឡា July 6, 2019 Khmernote
ពូកែរំលោភចំណីផ្លូវពេក ថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យម្ចាស់ទីតាំងចំនួន៦ ធ្វើកិច្ចសន្យា ហើយឃាត់ម៉ូតូចំនួន ៦ គ្រឿងរក្សាទុក

នៅថ្ងៃទី​០៦.០៧.២០១៩​ វេលា​ម៉ោង​១០:៣០នាទី​ កំលាំង​ផ្នែកសណ្តាប់ធ្នាប់​ និងចរាចរណ៍នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ​ផ្លូវ​លេខ១១០​ (ផ្លូវ​សហព័ន្ធ​រុស្ស៊ី​)​ ក្នុងសង្កាត់ទឹកល្អក់ទី១ យើងបានធ្វើការអប់រំ​ កិច្ច​សន្យា​ ដល់ម្ចាស់ទីតាំង​ បាន​ចំនួន​០៦ទីតាំង​ មិនអោយតាំងលក់​ និង​ចតយានយន្ត​ លើទ្រូងផ្លូវ​ និងទុក២ភាគ៣សំរាប់ថ្មើរជើង។ ឃាត់ម៉ូតូបានចំនួន៦គ្រឿងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំនិងពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក