បច្ចេកវិទ្យា July 8, 2019 Khmernote
លឺថា ក្រុមហ៊ុន Apple កំពុងសម្ងំផលិត iPad ដែលអាចបត់បាន

កន្លងមកយើងធ្លាប់លេចលឺដំណឹងថា ក្រុមហ៊ុន Microsoft គ្រោងនឹងផលិតកុំព្យួទ័រ Surface របស់ខ្លួន ដែលអាចបត់បាន តែដូចមិនទាន់ឃើញលេចចេញជារូបរាងនៅឡើយនោះទេ ហើយស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងថា ក្រុមហ៊ុន Apple ក៏មានគម្រោងផលិត iPad ស៊េរីថ្មី ដែលអាចបត់បានផងដែរ។ សេចក្តីសន្និដ្ឋាននេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិភាគព័ត៌មានបច្ចេកវិទ្យាជាច្រើននាក់ ដែលបានតាមដានបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងល្អិតល្អន់។

តាមការវិភាគបានបង្ហាញថា iPad ដែលអាចបត់បាននោះនឹងមានទំហំអេក្រង់ចន្លោះពី ១១ ទៅ ១៥ អ៊ីញ ហើយអ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា iPad ដែលអាចបត់បាននោះអាចនឹងមានវត្តមាននៅឆ្នាំក្រោយផងដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា iPad ដែលអាចបត់បាននោះនឹងបំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ថែមទាំងអាចប្រើប្រាស់សេវា 5G បានផងដែរ បើទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុន Apple មិនទាន់មានផលិតផលណាអាចទ្រទ្រង់សេវា 5G ក៏ដោយ៕

អត្ថបទ៖ ភក្តី