រថយន្ត July 8, 2019 lyda
ញាក់សាច់! ក្រុមហ៊ុន BMW ពេលនេះ កំពុងចាប់ផ្ដើមទីផ្សាររថយន្តភីកអាប់ជាលើកដំបូង

ពិតណាស់ថាអ្វីដែលលោកអ្នកឃើញទាំងនេះ គឺរូបភាពរថយន្ត BMW X7 Pick-up យ៉ាងពិតប្រាកដ ដែលជាស្នាដៃបង្កើតដោយក្រុមការងារវិជ្ជាជីវៈរបស់ BMW ។ កំពូលរថយន្តភីកអាប់ 4×4 ដ៏ប្រណីតមួយនេះ មានមូលដ្ឋានគំរូចេញពី X7 SUV ដែលជាប្រភេទ flagship មួយរបស់ BMW ។ ប៉ុន្តែអ្វីដែលសំខាន់វាមានប្រវែងវែងជាង X7 SUV រហូតដល់ 100សង់ទីម៉ែត្រ ដើម្បីបង្កើតបានជាកាប៊ីនដឹកទំនិញប្រវែង 140សង់ទីម៉ែត្រ នៅខាងក្រោយ។

ថ្វីបើមានប្រវែងវែងជាងក៏ដោយ រថយន្ត X7 Pick-up នៅតែមានទម្ងន់ស្រាលជាង X7 SUV រហូតដល់ 200គីឡូក្រាម ឯណោះ។ រថយន្ត X7 Pick-up ត្រូវបានគេឱ្យដឹងថា បំពាក់ដោយមានស៊ីនដែលផ្ដល់ថាមពល 340សេះ (40i petrol power) ទំហំចំណុះ 3.0លីត្រ inline-six ភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជូនស្វ័យប្រវត្តិ 8-វគ្គ។ ក្រុមហ៊ុន BMW ក៏បាននិយាយថា រថយន្ត X7 Pick-up ជារថយន្តមួយដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលត្រឹមតែ 10ខែ ប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍ពិសេសមួយ នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជាក្រុងកំណើតរបស់ក្រុមហ៊ុន BMW កាលពីចុងសប្តាហ៍កន្លងទៅនេះ។

យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតទាក់ទិននឹងរថយន្ត Pick up នៅមិនទាន់បានបង្ហាញនៅឡើយ ប៉ុន្តែអ្វីដែលហ្វេនរបស់ BMW គួរតែសប្បាយចិត្តនោះគឺថា វាមិនមែនជា Prank សម្រាប់ April Fools’ Day នោះទេ។

អត្ថបទ៖ លីដា