សុខភាព July 9, 2019 Khmernote
បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។

បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។

ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ