បច្ចេកវិទ្យា July 10, 2019 Khmernote
លេចធ្លាយរូបរាង Galaxy Tab S6 ដែលមានខ្នងក្រោយប្លែកមិនធ្លាប់មានពីមុន

កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយជាច្រើននៅលើអិនធើណេតទាក់ទងនឹងរូបរាងរបស់ Galaxy Tab S6 ដែលមានខាងក្រោយប្លែកតែម្តង។ តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា Galaxy Tab S6 ត្រូវបានគេរំពឹងមានអេក្រង់ 10.5-inch Supler AMOLED មានកំរិត resolution 2560 x 1600 pixel។ ផ្ទៃខាងមុខរបស់ Galaxy Tab S6 គឺមិនមានអ្វីប្លែកខុសពីម៉ូដែលមុននោះទេ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរខ្លាំងនោះ គឺផ្នែកខាងក្រោយ ដោយផ្នែកក្រោយរបស់ Tab S6 គឺជាអាលុយមីញ៉ូមសុទ្ធតែម្តង និងមានកាមេរ៉ាខាងក្រោយចំនួន២គ្រាប់ ដោយមួយជាកាមេរ៉ាធម្មតា និងមួយទៀតជាកាមេរ៉ា Time of Flight សម្រាប់ថតរូបព្រិល Background។

ហើយអ្វីកាន់តែប្លែកនោះគឺ នៅក្រោមកាមេរ៉ា មានចន្លោះវែងមួយ ដែលមិនទាន់មានការបញ្ជាក់បានថា វាមានមុខងារអ្វីនោះទេ ប៉ុន្តែតាមរូបរាងរបស់វាត្រូវបានគេរំពឹងទុកថា ជាកន្លែងដាក់ប៊ិច S-Pen ដែលឆក់ជាប់ជាមួយខ្នងក្រោយ។

ចំពោះកម្លាំងម៉ាស៊ីនវិញ Galaxy Tab S6 អាចនឹងប្រើបន្ទះឈីប Snapdragon 855 មាន RAM6/8GB និង ROM 128/512GB រត់លើប្រតិបត្តិការ Android 9 ជាមួយស្បែក One UI របស់ Samsung ហើយ Tablet ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី០៧ ខែសីហា ខាងមុខ ជាមួយនឹង Galaxy Note 10៕

អត្ថបទ៖ ឌី