Nissan Auto Tech July 10, 2019 lyda
ភាគទី ៤ ! NISSAN X-TRAIL ជារថយន្ត SUV មានថាមពលខ្លាំង រឹងមាំ និងសាកសមបំផុតក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ

ក្នុងភាគ ទី៤ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញពីភាពរីករាយ និងរំភើបក្នុងការបើកបរជាមួយនឹងរថយន្ត SUV ដែលមានតម្លៃសមរម្យបំផុតពី Nissan ។ Nissan X-TRAIL មានដៃចង្កូតសម្រាប់ការបើកបរ និងគ្រប់គ្រងពោរពេញដោយថាមពលខ្លាំងបំផុតដែលលោកអ្នកធ្លាប់ជួប។ ភាពអំណោយផលនេះធ្វើឱ្យវាមានភាពងាយស្រួលក្នុងការដោះស្រាយបានគ្រប់ជ្រុងជ្រោយ និងនៅតែរក្សាភាពរលូនក្នុងការបើកបរគ្រប់ស្ថានភាព។

រថយន្តប្រភេទ SUV មួយនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងទំហំចំណុះ 2.0លីត្រ ដែលផ្តល់ជូនថាមពលអតិបរមា 106kW (6,000rpm) និងកម្លាំងបង្វិលជុំអតិបរិមា 200Nm (4,400rpm) ជាមួយធុងប្រេងទំហំ 60លីត្រ ដើម្បីផ្តល់នូវជួរបើកបរដ៏ល្អ។ ប្រអប់លេខ XTRONIC និងប៊ូតុង ECO របស់ X-Trail ផ្តល់នូវការបញ្ជូនថាមពលយ៉ាងរលូន។ សម្រាប់ការបង្កើនល្បឿនបើកបរ លោកអ្នកអាចប្រើប៊ូតុង (+/-) ដោយភាពរីករាយ និងរំភើប។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា