ព័ត៌មានជាតិ July 10, 2019 Khmernote
ដល់កហើយ! សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតទឹកក្រូចក្លែងក្លាយ ដាក់មេលាយទឹកប៉ះពាល់ខ្លាំងដល់សុខភាពអ្នកពិសារ

កាលពីថ្ងៃត្រង់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំកម្លាំងបង្ក្រាបទីតាំងសិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ ដោយរកឃើញទឹកក្រូចជាច្រើន ប្រភេទ ដែលផលិតដាក់មេលាយទឹក សម្រាប់លក់ចែកចាយ នៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់។

ទីតាំងសិប្បកម្មផលិតទឹកក្រូច យីហោ លឹមភ័ណ នៅខេត្តកំពង់ធំនេះបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងខេត្តកំពង់ធំ និងទីរួមខេត្តនៅក្បែរនោះ។ ទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយនេះមិនមានច្បាប់ មិនមានការត្រួតពិនិត្យគុណភាព ឬចុះបញ្ជីផលិតផលនៅលើសម្បកវេចខ្ចប់ ព្រមទាំងការផលិតពុំមានអនាម័យ។ ក្រោយពីបានចុះបង្ក្រាបសមត្ថកិច្ចបាននាំយកវត្ថុតាងមួយចំនួនមកពិនិត្យនៅស្នងការនគបាលខេត្តកំពង់ធំ និងរង់ចាំម្ចាស់សិប្បកម្មមកចូលខ្លួនដោះស្រាយតាមច្បាប់៕