ព័ត៌មានជាតិ July 10, 2019 Khmernote
លេងធម៌ក្តៅហើយលើកនេះ! រថយន្តដឹកឈើល្មើសច្បាប់៤គ្រឿងត្រូវបានបំផ្ទុះកំទេចចោល ឯ៤០គ្រឿងទៀតនឹងបំផ្លាញតាមក្រោយ

មណ្ឌលគិរី៖ នៅថ្ងៃនេះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។

ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

 

ប្រភព៖ កងរាជអាវុធហត្ថ