PR July 11, 2019 Khmernote
OPPO ជា Brand ទូរស័ព្ទតែមួយគត់ ដែលចូលរួមសកម្មភាពផ្សព្វផ្សាយវប្បធម៌ខ្មែរ

មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃមួយសម្រាប់ចូលរួមលើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។ “OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយដែលក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នាជាមួយវត្តមានទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO នៅតែមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ ហើយនៅថ្ងៃនេះទៀតសោត សមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថា៖ ខ្លួននឹងទៅកាន់ខេត្តសៀមរាបដើម្បីផ្តិតយករូបភាពដ៏ប្រណិតនិងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ ជាមួយនឹងតារាតំណាងទូរស័ព្ទដៃ OPPO ដោយការប្រើប្រាស់ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏ល្អឯកចេញពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple)បរិស្ថានធម្មជាតិដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និង របៀបនៃការរស់នៅរបស់ប្រជាពលដ្ឋខ្មែរនៅតាមទីជនបទដាច់ស្រយាល (People) ដែលយើងគ្រប់គ្នាជាទូទៅកម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។

យោងតាមអ្នកការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថានេះជាបេសកម្មដំបូងដែលសមាគម OPPO Photography Academy បានចាប់ផ្តើម! ហើយមូលហេតុនៃការជ្រើសរើសខេត្តសៀមរាបជាខេត្តគោលដៅដំបូង គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍ខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ! ហើយក្រុមហ៊ុន OPPO ពិតជាមានមោទនភាពដែលបានចូលរួមចំណែកតូចមួយ ក្នុងការផ្សព្វផ្សាយរូបភាពដ៏សម្បូរបែបរបស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយ និង ជាទីមោទកភាពរបស់ស្រទាប់យុវវ័យ ខ្មែរ កំពុងតែល្បីសុសសាយនៅលើឆាកអន្តរជាតិ ទៅកាន់ពិភពលោក និង ជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ ។

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ហើយ “OPPO Photography Academy” មានទស្សនវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានឱកាសកាន់តែងាយស្រួលក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះកំពុងតែប្រតិបត្តិការលើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទះក្នុងការថតរូបភាព ឬ ប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh