PR July 11, 2019 Khmernote
ប្រជាជនខ្មែរភាគច្រើនយល់ច្រឡំពីការប្រើពាក្យស័ង្កសី ប័ង្កសី និង អៀងប៉ាន់

បងប្អូនប្រជាជនកម្ពុជាយើងបច្ចុប្បន្នបានចាត់ទុកភាសាខ្មែរជាភាសាកំណើតរបស់ខ្លួន ហើយមានវចនានុក្រមគោលមួយគឺ វចនានុក្រមខ្មែរ សម្តេច ជួន ណាត។ ទោះបីមានសញ្ជាតិ និងភាសាតែមួយក្តី ប្រជាជនខ្មែរយើងតែងតែប្រើភាសានិយាយខុសៗគ្នាតាមតំបន់ ឧទាហរណ៍ជាក់ស្តែងដូចជាភាសានិយាយនៃពាក្យ “ស័ង្កសី” តំបន់ខ្លះហៅ ស័ង្កសី ខ្លះហៅប័ង្កសី ហើយខ្លះទៀតហៅអៀងប៉ាន់។

ពាក្យទាំងបីនេះគឺសំដៅទៅលើផលិតផលមួយដែលភាគច្រើនគេយកមកប្រក់ដំបូលផ្ទះ ជញ្ជាំង ។ល។ សំណួរសួរថា តើពាក្យមួយណាដែលត្រឹមត្រូវក្នុងភាសាខ្មែរ?

បើអ្នកស្វែងរកពាក្យទាំងបីនេះក្នុងវចនានុក្រុមសម្តេច ជួន ណាត អ្នកអាចរកឃើញតែពាក្យស័ង្កសីមួយប៉ុណ្ណោះ ដែលមានន័យសេចក្តីដូចតទៅ៖ ស័ង្កសី ជានាមសព្ទ(បារ. ហ្ស័ង្ក Zinc មកពីពាក្យ អាល្លឺម៉ង់ដ៍) លោហធាតុសុទ្ធមួយប្រភេទ សម្បុរសដូចសំណសាច់រឹង ប្រើបានច្រើនបែប។ ជាការពិតស័ង្កសីគ្រាន់តែជាសារធាតុផ្សំមួយប៉ុណ្ណោះក្នុងផលិតផលស័ង្កសី ដែលផ្សំឡើងពីដែក និងស័ង្កសី តែក៏មានផលិតផលស័ង្កសីខ្លះបានបូកបញ្ចូលអាលុយមីញ៉ូមថែមទៀតដើម្បីឲ្យផលិតផលស័ង្កសីមានគុណភាពខ្ពស់ និងការពារច្រែះធ្លុះបានយូរ។ ឧទាហរណ៍ជាក់ស្តែងដូចជាផលិតផលស័ង្កសី ISI PALM ដែលបានស្រោបបរិមាណស័ង្កសីច្រើនរហូតដល់ទៅ ៥៥% និងស្រោបអាលុយមីញ៉ូមថែមពីលើនោះ ៤៥%ទៀត ដើម្បីឲ្យផលិតផលស័ង្កសីកាន់តែមានគុណភាពខ្ពស់៕