ព័ត៌មាន July 11, 2019 Khmernote
មិនដឹងថាលឿនយ៉ាងណាទេ! ស្រីស្អាតម្នាក់ជិះម៉ូតូធំទាំងស្រវឹង ល្បឿនក៏លឿន ស្រាប់តែជ្រុលទៅបុកនឹងដើមឈើ ធ្វើឲ្យម៉ូតូគៀបជាប់នឹងដើមឈើ ចំណែកមនុស្សផ្លោងចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម

កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ យប់មិញនេះ វេលាម៉ោងប្រមាណជិត២ទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់រហូតបាត់បង់ជីវិតពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈការរាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនូវចំណុចផ្លូវកោងលេខ ៣១៣៤ ស្រុកឈុនបុរី ខេត្តឈុនបុរី ខាងមុខអាហារដ្ឋានមួយ។ សមត្ថកិច្ចបានរកឃើញថាជនរងគ្រោះជានារីស្រស់ស្អាតមួយរូប ជិះម៉ូតូធំម៉ាក BMW ដោយគ្រោះថ្នាក់នេះកើតឡើងព្រោះតែនាងបើកបរហួសល្បឿនកំណត់ ព្រមជាមួយជាតិស្រវឹងជាប់ខ្លួនដែលពុំអាចគ្រប់គ្រងម៉ូតូខ្លួនបាន បណ្តាលឲ្យម៉ូតូទៅបុកគល់ឈើមួយទំហឹង ធ្វើឲ្យមនុស្សផ្លោងចេញមកខាងក្រៅបណ្តាលឲ្យសន្លប់។

តាមប្រភពមិត្តភក្តិជិតស្និទ្ធក៏បានឲ្យដឹងថា មុនពេលកើតហេតុនាងក៏បានបង្ហោះសារប្លែកៗក្នុងបណ្តាញសង្គម មុនពេលទៅជួបជុំគ្នាជាមួយមិត្តភក្តិ ក្រោយពេលត្រលប់ទៅផ្ទះស្រាប់តែជួបរឿងបែបនេះកើតឡើង។ នារីរងគ្រោះរូបនោះបានរងរបួសបាក់ជើងស្តាំ ព្រមទាំងមានឈាមកកក្នុងខួរក្បាល នាងក៏ត្រូវបានបាត់បង់ជីវិតខណៈពេលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ មហាវិទ្យាល័យបូរ៉ាផាន ក្នុងស្រុកឈុនបុរី៕