ព័ត៌មានជាតិ July 12, 2019 Khmernote
មន្ត្រីយោធាម្នាក់ដួលធ្លាក់ពីលើកៅអីស្លាប់ ខណៈកំពុងឈ្លោះប្រកែកគ្នាជាមួយប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់បានដួលធ្លាក់ពីលើកៅអីស្លាប់ ខណៈពេលកំពុងឈ្លោះប្រកែកគ្នាជាមួយប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លី ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើល នៅសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីជម្លោះក្បែរអាស្រមបង្គោលកីស្រីខ្មៅ និង ជាចំណុចឈរជើងរបស់យោធាអង្គភាពK88 ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានអោយដឹងថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋបាននាំគ្នាចូលទៅភ្ជួរដីចំការរបស់ខ្លួន (ដីទំនាស់) ហើយត្រូវបានក្រុមទាហានអង្គភាពK88 ឃាត់មិនអោយភ្ជួរ ក៏មានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃករៀងៗខ្លួន។ ក្នុងពេលកំពុងប្រកែកគ្នានោះ ស្រាប់តែមានមន្ត្រីយោធាម្នាក់ បានដួលធ្លាក់ពីលើកៅអី ដែលគាត់អង្គុយមិនដឹងមូលហេតុ ហើយសន្លប់បាត់ស្មារតី បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មន្ត្រីយោធារូបនោះត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន៕

ប្រភព៖ ឯកឧត្តមខៀវ កញ្ញារីទ្ធ
វីដេអូ៖ ស៊ន សុភក្រ្ត