ព័ត៌មានជាតិ July 12, 2019 Khmernote
ចាប់បានភ្លាម ដុតចោលភ្លែត! រថយន្តដឹកឈើ២គ្រឿងទៀតហើយ ត្រូវបានដុតបំផ្លាញចោល

រតនគិរី៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី គណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន ០២គ្រឿង ដឹកឈើប្រភេទសុក្រំ និងឈើប្រភេទលេខ១ ប្រមាន ៦ម៉ែត្រត្រីគុណ ហើយរថយន្តទាំងពីកម្លាំងធ្វើការបំផ្លាញចោល ចំណែកឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអនុវត្តវិធានការថ្មី ដោយគ្រប់មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែងតែម្តង ហើយការអនុវត្តនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕

 

អត្ថបទ៖ សេម
ប្រភព៖ កងរាជអាវុធហត្ថ