PR July 12, 2019 Khmernote
ម៉ូឌែលថ្មីរបស់ Team OPPO Reno ស្អាតមិនចាញ់តារាក្រៅស្រុក

ថ្មីៗនេះស្រីស្អាត ប្រុសស្អាត ដែលជាម៉ូឌែលថ្មីថតរូបឲ្យទូរស័ព្ទ OPPO Reno ទទួលបានការកោតសរសើច្រើនពីស្រទាប់យុវវ័យថាពួកគេមានសម្រស់ស្អាតមិនចាញ់តារាម៉ូឌែលបរទេសឡើយ។ ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃ លោក កែវ សុខផេង ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបសង្ហាដ៏មានប្រជាប្រិយភាពទាំងសមត្ថភាពលេងបាល់ និង មានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូឌែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno 10X អាច Zoom បានកម្រិតដល់ទៅ៦០ដង កាន់តែឆ្ងាយ កាន់តែច្បាស់លើសពីការរំពឹងទុកពិតជាសាកសមជាមួយសុភាពបុរសគ្រប់រូប និង អ្នកជំនាញថតរូបតែម្តងសម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ ដោយថាមពលថ្មធំ 4065mAh និង ROM 256GB និង RAM 8GB វាមានកាមេរ៉ាក្រោយដល់ទៅ៣គ្រាប់រួមមានកាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាអ្វីដែលលោកអ្នកប្រាថ្នាចង់បាន គឺ Zoom ដល់ឋានណាក៏បានដែរ ហេហេហេ ដោយវាមានតម្លៃសាកសមនឹងសមត្ថភាពរបស់វា 899$ ។

ក្រលេកមកមើលម៉ូឌែលស្រីស្អាតពីរនាក់ទៀត (សុំលាក់ឈ្មោះសិន) ដែលកាន់ទូរស័ព្ទ OPPO Reno Series ធម្មតា ពណ៌ Sunset Rose ពិតជាសម្រស់វិញគឺមិនធម្មតារបស់គេមែន ដោយយុវតីរូបនេះមានសម្រស់ដូចតារាកូនកាត់បរទេសដូច្នោះដែរ គ្រប់គ្នាដែលបានឃើញរូបថតរបស់យុវតីរូបនេះហើយ យើងខ្ញុំជឿជាក់អាចនឹងមានអ្នកលង់សម្រស់របស់នាងមិនខាន។ កាន់តែពិសេសជាងនេះទៀតទូរស័ព្ទស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅពិតជាសាកសមជាមួយនឹងសុភាពនារីសម័យថ្មី ដែលមានរាងតូចច្រលឹង មានភាពជឿជាក់ មុះមុតបែបនេះខ្លាំងណាស់ ព្រោះវាជាពណ៌ទូរស័ព្ទដែលបង្កប់នូវមនោសញ្ចេតនាផ្អែមត្រជាក់ ដោយច្នៃចេញពីពន្លឺថ្ងៃលិចដ៏ស្រទន់ ជាបន្លឺដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនា និង ផ្តិតយករូបភាព។ OPPO Reno Sunset Rose នេះមានតម្លៃត្រឹមតែ 529$ ដែលមានកាមេរ៉ាក្រោយភ្លោះ 48MP + 5MP និងកាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ គឺថាកប់ស៊េរីតែម្តងសម្រាប់យុវនារីយើង ៕