PR July 12, 2019 Khmernote
ផឹក ប៊ូសស្ត្រង មួយកំប៉ុងរត់រកគេជួយផ្អើលពេញការដ្ឋានសំណង់

ផ្អើលពេញការដ្ឋានសំណង់ នៅកំបូល ដោយមានបុរសកម្មករសំណង់ម្នាក់ ឈ្មោះ យន រិទ្ធ អាយុ ៤៩ឆ្នាំ ដែលស្រុកកំណើតនៅឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងត្រូវ $10,000 (១ ម៉ឺនដុល្លារ) កាលពីថ្ងែទី ៨ ខែ កក្កដា ២០១៩ កន្លងទៅនេះ។

តាមការសម្ភាស បងប្រុស យន រិទ្ធ បានឲ្យដឹងថាគាត់ធ្វើការអស់កំលាំងពេកទើបដើរទៅទិញ ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងផឹកស្រាប់តែពេលនោះគាត់គាស់កំប៉ុងរួចផឹកពីរបី ក្អឹកក៏ក្រលេក មើលក្រវិលកំប៉ុងជាក្រោយ។ គ្រាន់តែឃើញក្រវិលកំប៉ុងភ្លាមធ្វើឲ្យគាត់ស្ទើគាំងបេះដូងព្រោះឃើញ10000$ ក៏រត់ទៅប្រាប់គេឯងទាំងថ្ងៃ ផ្អើលមកជួយមើលគាត់គ្រប់ៗគ្នា។ បន្ទាប់មកគាត់ក៏ថតរូបដាក់ Facebook ទុកជាភស្តុតាងហើយក៏តេទៅលេខក្រុមហ៊ុនដែលមានក្នុង Facebook ផេករបស់ក្រុមហ៊ុនឲ្យដឹងភ្លាមៗ។ ទទួលបានដំណឹងភ្លាមក្រុមហ៊ុនចុះទៅពិនិត្យភ្លាមៗដោយបានបញ្ជាក់ថាក្រវិលកំប៉ុងនេះពិតជាត្រឹមត្រូវមែន។ ចំណែកអ្នកលក់ដុំ និងអ្នកលក់រាយដែលជាអ្នកលក់ឲ្យគាត់ក៏ទទួលបានម្នាក់ 5000$ ដែរ។

នេះពិតជាទឹកដោះម្ដាយថ្លៃមែនកំពុងតែលំបាកទីទាល់ផង ស្រាប់តែបាន10000$ ភ្លាមៗដូចព្រះប្រស់អីចឹង។ ប៊ូសស្ត្រង ពិតជាមានរង្វាន់ច្រើនហើយពិតមែន។