Nissan Auto Tech July 13, 2019 lyda
X-TRAIL ភាគទី៦ ! Nissan Intelligent Mobility បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការបើកបរ

ក្នុងភាគទី៦ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា Nissan Intelligent Mobility បានក្លាយជាផ្នែកមួយដ៏សំខាន់នៃរថយន្ត Nissan ដែលយើងកំពុងបើកបរ ដែលអ្នកនិងគ្រួសាររបស់អ្នកនឹងពេញចិត្តជាមួយវា។

Cross Traffic Alert (CTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត មុខងារនេះនឹងរាយការណ៍ព្រមានមកលោកអ្នកតាមរយៈពន្លឺហ្វ្លាស និងសំឡេងបន្លឺឡើង ថាតើមានយានយន្តផ្សេងទៀតកំពុងជិះកាត់នៅពេលដែលលោកអ្នកកំពុងផ្លាស់ទី ឬអត់។

រថយន្ត Nissan X-TRAIL ក៏មានលក្ខណៈពិសេសសុវត្ថិភាពកម្រិតខ្ពស់ផ្សេងទៀតសម្រាប់ការបើកបរកាន់តែប្រសើរដូចជា៖

1. Intelligent Ride Control (IRC): នៅពេលបើកបរលើផ្ទៃផ្លូវមិនស្មើគ្នា វានឹងបង្កើតការសម្របខ្លួនឱ្យស្របនឹងការបង្វិលរបស់ម៉ាស៊ីន ដើម្បីទប់ស្កាត់ចលនាដែលមិនល្អ និងបង្កើនភាពរលូន និងគុណភាពក្នុងការបើកបររបស់អ្នក។

2. Intelligent Trace Control (ITC): មុខងារប្រើកម្លាំងហ្វ្រាំងនៅពេលចាំបាច់អំឡុងពេលបត់។

3. Hill Start Assist (HSA): ជួយទប់ស្កាត់ការរអិលថយក្រោយនៅពេលបើកបរឡើងទួល។

អតិថិជនអាចអញ្ជើញមកទស្សនា និងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងដែលក្រុមហ៊ុនជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា