ព័ត៌មានជាតិ July 13, 2019 Khmernote
មន្រ្តីល្អប្រជាពលរដ្ឋគោរពស្រឡាញ់! តំណាងអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល ជូនបាច់ផ្កាជូនពរឯកឧត្តមគួច ចំរើន កំឡុងពេលដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថានក្នុងក្រុង

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំធ្វើយុទ្ធនាការមហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សម្រាមមិនមានអ្វីគួរឲ្យខ្ពើមនោះទេ ហើយមនុស្សដែលចោលសម្រាមផ្តេសផ្តាសទើបជារឿងមួយមិនល្អ ឯកឧត្តមក៏ថ្លែងអំណរគុណចំពោះការចូលរួមរបស់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ដើម្បីសម្អាតអនាម័យប្រមូល បោសសម្អាតកាកសំណល់ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះកំឡុងពេលដែលឯកឧត្តមគួច ចំរើន ដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ ក៏មានប្រជាពលរដ្ឋដែលតំណាងឲ្យអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល បានជូនបាច់ផ្កាជូនពរឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ។ មហាជនបានលើកឡើងថាឯកឧត្តមគួច ចំរើន ជាមន្ត្រីគំរូដោយទើបតែឡើងកាន់តំណែងជាអភិបាលខេត្តថ្មី ឯកឧត្តមក៏ធ្វើការមកពិនិត្យតាមមូលដ្ឋាន ខិតខំធ្វើការជូនប្រជាពលរដ្ឋ ហេតុនេះទើបមានបងប្អូនប្រជាពលរដ្ឋគោរពស្រលាញ់​តាំងពីធ្វើជាអតីតអភិបាលខេត្តកំពង់ចាម និងកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ។

យ៉ាងណាមិញ ​ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុ​​ ប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បាន​ល្អនៅឡេីយទេ តែបងប្អូនបានចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។​ បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ​ តែយ៉ាងណាក៏ដោយឯកឧត្តមរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់​ ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់​ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ​ តែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់​ ក្នុងវេចខ្ជប់​ ទុកដាក់សម្រាមអោយបានត្រឹមត្រូវ៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង