ព័ត៌មាន July 13, 2019 Khmernote
បុរសចំណាស់ធ្វើការខាងសន្តិសុខឯកជនម្នាក់ ស្រាប់តែខ្យល់គដួលស្លាប់នៅចំណតរថយន្ត

ក្រុងព្រះសីហនុ៖ បុរសចំណាស់ធ្វើការខាងសន្តិសុខឯកជនម្នាក់ បានដួលស្លាប់នៅចំណតរថយន្តមហោស្រពចាស់ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ ជនរងគ្រោះមានឈ្មោះ ស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ពិនិត្យរួចនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។

សមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុ ជនរងគ្រោះដែលមានសម្ភារៈជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះ ប៉ុន្តែក៏កើតអាការៈដួលនិងក្រោយមកបានស្លាប់។ សាកសពត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង