PR July 13, 2019 Khmernote
OPPO Photography Academy បានមកដល់ខេត្តសៀមរាបដើម្បីបង្ហាញពីអរិយធម៌ដ៏អស្ចារ្យរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈរូបថត​ដែលផ្តិតចេញ Reno 10X Zoom

រយះពេល២ថ្ងៃហើយដែលក្រុមការងារ OPPO Photography Academy បានចុះមកដល់ទឹកដីអច្ឆរិយខេត្តសៀមរាប និងបានផ្តិតយករូបភាពស្រស់ស្អាតជាច្រើននៅតំបន់ប្រាសាទនានាតាមរយះស្មាតហ្វូន OPPO Reno 10X Zoom ដើម្បីផ្សព្វផ្សាយពីអរិយធម៌ដ៏អស្ចារ្យរបស់យើងទៅកាន់ពិភពលោកអោយកាន់តែទូលំទូលាយ។ ជាមួយគ្នានេះផងដែរយើងក៏ឃើញមានការចូលរួមសិក្សាពីការថតរូបពីសំណាក់តារាតំណាងទូរស័ព្ទ OPPO លោក Step និងកញ្ញា ស្រីឡាង ផងដែរ ក្នុងការរៀនអំពី Basic ដំបូងមុននឹងក្លាយជាអ្នកថតរូបជំនាញផងដែរ។ ការសិក្សានេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរដល់ អ្នកទាំងពីរក៏ដូចជាអ្នកដែលចូលរួមផងដែរដើម្បីស្វែងយល់កាន់តែច្បាស់ពីការថតរូប។ លើសពីនេះ OPPO Photography Academy ក៏បានផលិតជាវីដេអូបង្រៀនថតរូបនេះផងដែរដើម្បីផ្សព្វផ្សាយជាសាធារណៈ អោយកាន់តែងាយស្រួលដល់អ្នកស្រឡាញ់ និងចង់រៀនពីការថតរូបផងដែរ។

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគមថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុនទូរស័ព្ទចល័ត OPPO ដោយសមាគមថតរូបមួយនេះនឹងផ្តល់ឱកាសសម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សាជំនាញថតរូបល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគមដែលបង្កើតឡើងជាផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ហើយ “OPPO Photography Academy” មានទស្សនវិស័យជួយដល់អ្នកដែលស្រលាញ់ការថតរូបទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានឱកាសកាន់តែងាយស្រួលក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះកំពុងតែប្រតិបត្តិការលើបេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈក្នុងការថតរូបភាព ឬ ប្រមូលផ្តុំក្រុមអ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញថតរូបប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh ៕