Nissan Auto Tech July 16, 2019 Khmernote
X-TRAIL ភាគបញ្ចប់! ជារថយន្ត SUV ដែលអតិថិជនអាចប្រាកដ និងជឿទុកចិត្តបាន ដើម្បីជាជម្រើសក្នុងការបើកបរ

ក្នុងភាគបញ្ចប់សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា លោកអ្នកអាចប្រាកដចិត្តនៅពេលអ្នកបើកបរជាមួយរថយន្ត premium SUV មួយនេះ។ បន្ថែមទៅនឹង Nissan Intelligent Mobility ដែលបានរៀបរាប់ពីមុន លក្ខណៈពិសេសសុវត្ថិភាពស្តង់ដារជាច្រើនក៏ត្រូវបានបន្ថែមដូចគ្នា ដែលទាំងអស់នេះហើយ ជាហេតុផលដែលប្រជាជនកម្ពុជាជាច្រើនពេញចិត្តនឹងប្រើប្រាស់វា។

Intelligent Key (i-Key)៖ គឺជាវិធីសាមញ្ញមួយដើម្បី បិទ/បើក សោរថយន្ត និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចជិះបានភ្លាម។ មុខងារនេះជួយសន្សំពេលវេលាក្នុងការស្វែងរកកូនសោររថយន្ត X-TRAIL របស់លោកអ្នក។

Active Brake Limited Slip (ABLS)៖ វាជាប្រព័ន្ធការពារសុវត្ថិភាពយ៉ាងសំខាន់មួយ ដោយសារតែវាធ្វើការជាមួយនឹងសម្ពាធហ្វ្រាំងដែលយើងជាន់ ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ជាមួយនឹងជំនួយចាប់កាន់យ៉ាងល្អ ដែលជាហេតុនាំឱ្យរថយន្តកាន់តែមានលំនឹងនៅពេលបើកបរលើផ្លួវជួបឧបសគ្គផ្សេងៗ។

Vehicle Dynamic Control (VDC)៖  វាជាប្រព័ន្ធទប់លំនឹងមួយដែលធ្វើការបន្ថយនូវកម្លាំងម៉ាស៊ីន រួមជាមួយការបញ្ជារហ្រ្វាំង ទៅលើកង់ណាមួយដែលសែនស័រចាប់បានថាកំពុងតែរអិល ដើម្បីធានាថារថយន្តមានលំនឹងល្អ ជៀសវាងគ្រោះថ្នាក់ណាមួយ។

Child Safety Rear Door Lock ៖ ប្រព័ន្ធនេះជួយទប់ស្កាត់មិនឱ្យទ្វារខាងក្រោយបើកដោយចៃដន្យពីការបញ្ជាចេញពីខាងក្នុង ជាពិសេសនៅពេលកុមារតូចៗស្ថិតនៅក្នុងរថយន្ត។ នៅពេលចង្កឹះលេខយានយន្តត្រូវបានចាក់សោ ទ្វាររបស់វាអាចបើកបានតែពីខាងក្រៅប៉ុណ្ណោះ។

ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរនៅខាងមុខ វាជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ និងផលប៉ះពាល់ផ្សេងៗ។

Zone Body Construction ៖ ពង្រឹងសុវត្ថិភាពកាប៊ីនដោយរួមបញ្ចូលគ្នានូវការស្រូបយកផលប៉ះពាល់ពី «crushable zones» ជាមួយនឹងតំបន់មានភាពធន់ «occupant zone» ដើម្បីការពារអ្នកដំណើរ។

យើងជឿជាក់ថា Nissan បានផ្តល់នូវគុណតំលៃដ៏ពិសេសបំផុតបើធៀបជាមួយនឹងគូប្រជែង ដូច្នេះហើយសូមអតិថិជនអញ្ជើញចូលរួមទស្សនា និងការប្រឹក្សាយោបល់ជាមួយទីប្រឹក្សាផ្នែកលក់រថយន្ត Nissan ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងទៀត នៅពេលទិញរថយន្ត Nissan ដែលមានដូចជា៖ ការធានាគុណភាពប្រើប្រាស់, សេវាកម្មថែទាំដោយឥតគិតថ្លៃ ឬការបញ្ចុះតម្លៃទៅលើគ្រឿងបរិក្ខាផ្សេងៗ នៅពេលដែលលោកអ្នកធ្វើការកក់ទុករថយន្ត Nissan X-TRAIL។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា