រថយន្ត July 17, 2019 lyda
ញាក់សាច់! Mercedes-AMG CLA 45 Shooting Brake ស៊េរីឆ្នាំ 2020 មិនត្រឹមតែមើលទៅឡូយឆាយ ប៉ុន្តែល្បឿនវិញកប់តែម្ដង

Mercedes-AMG ទើបតែបង្ហាញមុខរថយន្តម៉ូដែល CLA 45 Shooting Brake នៅក្នុងវីដេអូពាណិជ្ជកម្មរបស់ខ្លួនថ្មីៗនេះ ជាមួយនឹងការរូបរាងស្ដើង បែបស្ព័រ និងមានដំបូលវែង យ៉ាងស្រស់ស្អាត។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 4ស៊ីឡាំង ទំហំចំណុះ 2.0លីត្រ ដែលអាចមានកម្លាំង 382សេះ (285 kW/387PS) និងកម្លាំងបង្វិលជុំ 354lb-ft (480 Nm)។ វាមានប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​8 វគ្គ (eight-speed dual-clutch transmission) និងជារថយន្តប៉ុងពីរ (all-wheel drive)។ ការដំឡើងនេះអាចឱ្យរថយន្តបង្កើនល្បឿនពី 0 ទៅ 96 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 4.1វិនាទី ប៉ុណ្ណោះ មុនពេលឈានដល់ល្បឿនអតិបរមា 155ម៉ាយ/ម៉ោង (ឬ 250គីឡូម៉ែត្រ/ម៉ោង)។

ហើយបើអតិថិជនចង់បានថាមពលខ្លាំងជាងនេះ ពួកគាត់ក៏អាចជ្រើសរើសយកប្រភេទត S variant (CLA 45 Shooting Brake) ផងដែរ។ ដែលត្រកូល S មានបំពាក់ម៉ាស៊ីនដំឡើងជាមួយមាស៉ីនម៉ូទ័រកម្លាំង 415សេះ (310kW/421PS) និងកម្លាំងបង្វិល 369lb-ft (500Nm)។ ចំណែកឯសន្ទុះល្បឿនរបស់វាពី 0 ទៅ 62 ម៉ាយ/ម៉ោង (0-100គីឡូម៉ែត្រ/ម៉ោង) ត្រូវបានកាត់បន្ថយសល់ត្រឹម 4វិនាទី ខណៈល្បឿនអតិបរមាក៏ឡើងដល់ 168ម៉ាយ/ម៉ោង (270គីឡូម៉ែត្រ/ម៉ោង)។ ចំណែកតម្លៃ និងមុខងារផ្សេងទៀតនៅតែមិនទាន់មានពត៌មានលម្អិតនៅឡើយទេ ប៉ុន្តែវានឹងមានដាក់លក់ក្នុងទីផ្សារអ៉ឺរុបចុងឆ្នាំនេះ៕

អត្ថបទ៖ លីដា