កីឡា July 17, 2019 Khmernote
ជម្រុះ World Cup 2022 កម្ពុជា ស្ថិតនៅពូល C នឹងត្រូវប៉ះជាមួយនឹង អ៊ីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន និង ហុងកុង

នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានការចាប់ឆ្នោត នៃការប្រកួតជម្រុះបឋមជុំទី២ សម្រាប់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 ការចាប់ពូលនេះបានធ្វើឡើងនៅស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​

ក្រុមមកពីអាស៊ីទាំង៤០ប្រទេស ចែកចេញជា៥pot ក្នុងនោះកម្ពុជា នៅក្នុង POT 5 ត្រូវចាប់ឆ្នោតឲ្យនៅក្នុងពូល C សម្រាប់វគ្គជម្រុះបឋមជុំទី២នេះកម្ពូជា នឹងត្រូវបានជាមួយនឹងក្រុមមកពី អ៊ីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន និង ហុងកុង។

ខាងក្រោមនេះជាលទ្ធផលនៃការចាប់ឆ្នោតទាំង៥ពូល តើអ្នកទាំងអស់គ្នាគិតថាពូលណាជាពូលមរណ?

Group A: ចិន,ស៊ីរី, ហ្វីលីពីន, ម៉ាល់ឌីវ និង ហ្គាម

Group B: អូស្ត្រាលី,ហ្ស៊កដានី,ចិនតៃប៉ិ,គុយវែត និង ប្រទេសនេប៉ាល់

Group C: កម្ពុជា, ហុងកុង, បារ៉ែន, អ៊ីរ៉ាក់ និងអ៊ីរ៉ង់

Group D: អារ៉ាប៊ីសាអូឌីត,អ៊ូបេគីស្ថាន,ប៉ាឡេស្ទីន, យេម៉ែន និង សិង្ហបុរី

Group E: ប្រទេសបង់ក្លាដេស, អូម៉ង់,ឥណ្ឌា, អាហ្វហ្គានីស្ថាន និង កាតា

Group F: ជប៉ុន,សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, មីយ៉ាន់ម៉ា និង ម៉ុងហ្គោលី

Group G: អារ៉ាប់រួម, វៀតណាម, ថៃ, ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី

Group H: សាធារណរដ្ឋកូរ៉េ, លីបង់, កូរ៉េខាងត្បូង, តួកមេនីស្ថាន និង ស្រីលង្កា៕

ដោយ៖ ណារ៉ែន