PR July 19, 2019 choung samrith
ស្ថានីយ៍ទូរទស្សន៍​ PNN ប្រារព្ធខួប ៤ ឆ្នាំរបស់ខ្លួនក្រោយមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន

កាលពីព្រឹកថ្ងៃទី ១៩​ ខែមិថុនានេះ ស្ថានីយ៍ទូរទស្សន៍​ PNN បានប្រារព្ធនូវខួប ៤ឆ្នាំរបស់ខ្លួនក្រោយមានការគាំទ្រយ៉ាងច្រើនសន្ធឺកសន្ធាប់ពីសំណាក់ទស្សនិកជនស្ទើរគ្រប់កម្មវិធីរបស់ខ្លួន។ ជាមួយគ្នានេះផងដែរយើងក៏ឃើញមានការចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី ល្បីជាច្រើនចូលរួមក្នុងកម្មវិធីគម្រប់ខួប ៤ ឆ្នាំនេះផងដែរ។ លើសពីនេះទៅទៀតនៅរសៀលនេះនិងមានការប្រគុំតន្រ្តីដ៏ធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗមកពី PLENG By Smart ចូលរួមអង្រួនឆាកតន្រ្តីនៅល្ងាចនេះអោយកាន់តែកក្រើក ជាមួយនឹងការចូលរួមពីសំណាក់តារាសម្តែងថៃដ៏ល្បីគឺ លោក Mario Maurer ថែមទៀតផង។

គួរបញ្ជាក់ផងដែរថាបើគិតមកទល់នឹងពេលនេះស្ថានីយ៍ទូរទស្សន៍ PNN បានបើកសម្ភោធជាផ្លូវការបានរយះពេល ៤ឆ្នាំហើយជាមួយនឹងសន្ទុះក្នុងការអភិវឌ្ឍន៍ជាបន្តបន្ទាប់រហូតក្លាយជាស្ថានិយ៍ទូរទស្សន៍ឈានមុខមួយក្នុងប្រទេសកម្ពុជា ដែលមានកម្មវិធីកម្សាន្ត និងព៌តមានជាច្រើនចាក់ផ្សាយជាបន្តបន្ទាប់​។