PR July 19, 2019 Khmernote
Vivo S1 បើកការ Pre-Order ចូលរួមដោយតារា Original Song នឹងមានការចាប់រង្វាន់យ៉ាងសន្ធឹកសន្ធាប់

ដូចជាលោកអ្នកបានដឹងហើយថានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកសម្ពោធទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល Vivo S1 ។ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមពីសំណាក់តារាកំពូលៗជាច្រើនដួងផងដែរ។ សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរីនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។រីឯសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក៏ជាថ្ងៃមួយដែរពិសេសផងដែរ ដោយក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកការកុម៉្មង់ទៅលើម៉ូឌែល Vivo S1 ។ សម្រាប់កម្មវិធី Pre-Order នេះដែរនឹងប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអនម៉លជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។ មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីក(Video Smartphone) Sim Smart ដែលមានតម្លៃ $៥៤ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុន ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង១ សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖
– ទូទឹកកក
– កាស ប្លូធូ
– ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត…!

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Vivo S1៖
– មានរូបរាងបែប Gradient
– មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080¬×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
– ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
– ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz
– ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
– មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
– កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
– ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
– មានកម្លាំងថ្ម 4500 mAh
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសម្រាប់ការមកដល់សមាជិកថ្មីនៃត្រកូល S ម៉ូឌែល Vivo S1 ដែរនៅសល់តែរយៈ២ថ្ងៃ ទៀតតែប៉ុណ្ណោះសម្រាប់ការបើក Pre-Oder?