ម៉ូដែលនេះពីមុនត្រូវបានគេហៅថា Demio នៅក្នុងប្រទេសជប៉ុន ហើយក្រោយមកវាក៏ត្រូវបានគេដាក់ឈ្មោះថា Mazda2 វិញ។ ស៊េរីថ្មីឆ្នាំ 2020 មួយនេះ ហាក់ដូចមានការធ្វើឱ្យប្រសើរឡើងទាំងក្រៅ និងខាងក្នុង ពីម៉ូដែលចាស់ជំនាន់ ទី4 ដែលបានចេញកាលពី ឆ្នាំ2014 ច្រើនមែនទែន។ វាគ្រោងនឹងចេញលក់នៅខែកញ្ញា ឆ្នាំ2019 នេះហើយក្នុងទីផ្សារជប៉ុន ជាមួយនឹងតម្លៃចាប់ពី 1,544,400យេន ឬ 14,345 ដុល្លារអាមេរិក។
Mazda2 ស៊េរីឆ្នាំ 2020 នេះមានបំពាក់ជាមួយនឹងចង្កៀងមុខជាប្រភេទ LED បូករួមបច្ចេកវិទ្យាដែលកាន់តែល្អប្រសើរជាងមុន ដូចជាមុខងារ៖ 360-degree monitor system, traffic sign recognition និង lane-keeping assist system ដែលសុទ្ធតែជាមុខងារសំខាន់ៗ។ លើសពីនេះទៅទៀត អ្នកបញ្ជាទិញនឹងអាចបញ្ជាទិញនូវមុខងារបន្ថែមដូចជា៖ heated steering wheel, six-way adjustable driver’s seat, radar cruise control, ក៏ដូចជា auto-dimming rearview mirror ខណៈប្រព័ន្ធព័ត៌មានកម្សាន្តរបស់វាអាចគាំទ្រទាំង Apple CarPlay និង Android Auto ៕
អត្ថបទ៖ លីដា