បច្ចេកវិទ្យា July 19, 2019 Khmernote
ហ៊ានជះលុយទិញទេ? AirPods ដាំពេជ្រតម្លៃ ២ ម៉ឺនដុល្លារ មានតែ២៥គ្រឿងប៉ុណ្ណោះលើលោក

AirPods ឬកាសឥតខ្សែរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរចនាយ៉ាងពិសេសមានតម្លៃរហូតដល់ ២០,០០០ ដុល្លារ ត្រូវបានគេដាក់បង្ហាញជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជុំវិញពិភពលោក។ AirPods តម្លៃ ២​០,០០០ ដុល្លារនេះ ត្រូវបានរចនាដោយអ្នកច្នៃម៉ូតដ៏ល្បីម្នាក់មានឈ្មោះថា Ian DeLucca រស់នៅក្នុង Los Angeles សហរដ្ឋអាមេរិក។

AirPods ពិសេសនេះ ត្រូវបានគេរចនាដោយបានបំពាក់បន្ថែមនូវពេជ្រជាច្រើនគ្រាប់ ដែលធ្វើឲ្យកាសឥតខ្សែនេះមើលទៅគឺស្រស់ស្អាតបំផុត។ AirPods ដាំពេជ្រនេះ ត្រូវបានគេផលិតត្រឹមតែចំនួន ២៥ ប៉ុណ្ណោះ ហើយគេនឹងដាក់លក់ពួកវានៅក្នុងកម្មវិធីធំៗ និងពិសេសៗជាច្រើនដែលគេនឹងរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទស្សនារូបភាពដ៏ស្រស់ស្អាតរបស់AirPods ដាំពេជ្រដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី