ព័ត៌មានជាតិ
July 19, 2019
Khmernote
តាមពិតក្រុមហ៊ុនចិនជាអ្នកនាំយកសំរាម ទម្ងន់១៦០០តោនមកកាន់កម្ពុជា
មានការភ្ញាក់ផ្អើលបន្ទាប់ពី កុងទឺន័រចំនួន ៨៣ទូ រកឃើញសុទ្ធតែកាកសំណល់សំរាម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកាកសំណល់ ប្រមាណជាកុងទឺន័រចំនួន ៨៣ទូ ទម្ងន់១៦០០តោន នេះមានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ យោងតាមការបញ្ជាក់របស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថា ក្រុមហ៊ុនចិនមានមូលដ្ឋាននៅកម្ពុជា ឈ្មោះ Chungyuen ជាអ្នកនាំចូលសំរាមទាំង៨៣កុងតឺន័រ ពីសហរដ្ឋអាមេរិក និងកាដាណា។
យ៉ាងណាមិញសម្រាប់ការបញ្ជូនទៅប្រភពដើមវិញក៏ត្រូវការពេលវេលា និងនីតិវិធី ហើយសមត្ថកិច្ចនឹងហៅក្រុមហ៊ុន ដើម្បីបញ្ជូនសំរាមត្រឡប់ទៅប្រភពដើមវិញ៕