ព័ត៌មានជាតិ July 20, 2019 Khmernote
ក្រុមការងារចម្រុះ ធ្វើការណែនាំជនជាតិបរទេស៣នាក់ បន្ទាប់ពីស្រវឹងស្រា ដើរដោះអាវ លើបរិវេណកោះពេជ្រ

ជនជាតិបរទេស៣នាក់ ត្រូវបានក្រុមការងារចម្រុះធ្វើការណែនាំបន្ទាប់ពីជនទាំង៣រូបនេះបានស្រវឹងស្រា និងដើរដោះអាវ ពេញបរិវេណកោះពេជ្រ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩។ ដោយ រដ្ឋបាលខណ្ឌចំការមន សហការជាមួយ អធិការនគរបាលខណ្ឌ ការិយាល័យអន្តោប្រវេសន៍ និង ប៉ុស្ត៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ បានធ្វើការណែនាំដល់ជន បរទេស ០៣នាក់ មូលហេតុដោយជនបទេសទាំង ០៣ នេះស្រវឹងស្រា ដើរដោះអាវ មានសាក់រូបពេញខ្លួន និងបានដើរលើបរិវេណកោះពេជ្រ ធ្វើអោយប្រជាពលរដ្ឋ មានការភ័យខ្លាច និង ធ្វើអោយខូចដល់ទំនៀមទំលាប់ប្រពៃណី របស់ប្រទេសយើងផងដែរ។

ជនបរទេសទាំង៣នេះមិនត្រូវបានបង្ហាញអត្តសញ្ញាណមានឈ្មោះ ឬជាជាតិសាសន៍អ្វីនោះទេ ដោយគ្រាន់តែក្រុមការងារចម្រុះបានធ្វើការណែនាំដល់ ជនបរទេសទាំង ០៣នាក់នេះ អោយស្គាល់ ពីទំនៀមទំលាប់ប្រពៃណី របស់ប្រទេសយើង និង សូមកុំអោយធ្វើដូចនេះទៀត៕

ប្រភព៖ រដ្ឋបាលខណ្ឌចំការមន