រថយន្ត July 20, 2019 lyda
Toyota Prius ស៊េរីឆ្នាំ 2019 ចេញមុខហើយ! ស្អាត ហើយទំនើបទៀត

Toyota Prius Plug-In Hybrid ស៊េរីឆ្នាំ 2019 (ឬ Toyota Prime) ចេញមុខជាស្ថាពរហើយ ដោយបន្ថែមឧបករណ៍ថ្មីមួយចំនួន ហើយនៅតែរក្សាមុខងារដែលធ្លាប់មានពីមុនដដែល។ អ្វីដែលជាការកែលម្អថ្មីនៅផ្នែកខាងក្នុង គឺការបន្ថែមកៅអីខាងក្រោយបន្ថែមមួយទៀត ដែលធ្វើឱ្យរថយន្តនេះមានកៅអីសរុបចំនួន 5 ។ ក្រុមហ៊ុន Toyota ក៏អះអាងថា ការផ្ដល់ជូននូវកៅអីបន្ថែមមួយនេះ នឹងនៅតែរក្សាភាពងាយស្រួលដល់អ្នកដំណើរដដែល។ ចំណុចដែលថ្មីមួយទៀតសម្រាប់ Prius PHEV គឺពណ៌ខាងក្រៅរបស់វា ដែលមានពណ៌ខ្មៅក្រិប (Galaxy Black Metallic) ជាមួយនឹងយ៉ាន់ស្ព័ទំហំ 17អ៉ីញ (optional)​​ និងការផ្លាស់ប្ដូរតិចតួចនៅផ្នែកខាងក្នុង។

ចំណុចដែលថ្មីមួយទៀតសម្រាប់ Prius PHEV គឺពណ៌ខាងក្រៅរបស់វា ដែលមានពណ៌ខ្មៅក្រិប (Galaxy Black Metallic) ជាមួយនឹងយ៉ាន់ស្ព័ទំហំ 17អ៉ីញ (optional)​​ និងការផ្លាស់ប្ដូរតិចតួចនៅផ្នែកខាងក្នុង។ ក្រៅពីនោះ Prius PHEV គឺមិនមានអ្វីថ្មីច្រើនប៉ុន្មានទេ! ប៉ុន្តែវានៅតែជាម៉ូដែលស៉ីសាំងតិច (1.3លីត្រ/100គីឡូម៉ែត្រ) និងបញ្ចេញ CO2 28ក្រាម/គីឡូម៉ែត្រ។ ចំណែកសមត្ថភាពអគ្គិសនីរបស់វាវិញ គឺអាចបើកបរបានចម្ងាយ 45គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរិមា 135គីឡូម៉ែត្រ/ម៉ោង៕

អត្ថបទ៖​ លីដា