ព័ត៌មាន July 22, 2019 Khmernote
លោក Shinzo Abe ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីរបស់ជប៉ុនមួយអាណត្តិទៀត

លោក Shinzo Abe ត្រូវបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនជាថ្មីម្តងទៀត នេះបើយោងតាមលទ្ធផលបោះឆ្នោតជាតិក្នុងប្រទេសជប៉ុន ដែលទើបនឹងរៀបចំឡើងកាលពីថ្ងៃម្សិលមិញ។ លោក Shinzo Abe មានវ័យ ៦៤ ឆ្នាំ​ មកពីគណ​បក្ស​សេរីប្រជាធិបតេយ្យ (LDP) ហើយលោកបានកាន់តំណែងជានាយករដ្ឋមន្រ្តីនេះអស់រយៈពេល ៦ ឆ្នាំ កន្លះមកហើយ។ លទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញថា គណ​បក្ស​សេរីប្រជាធិបតេយ្យ (LDP)  ទទួលបានសំឡេងគាំទ្រភាគច្រើនគឺ ៧១ កៅអី ក្នុងចំណោមកៅអីសរុប​១២៤ ។

ការឈ្នះឆ្នោតនេះនឹងធ្វើឲ្យលោក Shinzo Abe ត្រូវបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីមួយអណត្តិទៀត ហើយវាក៏បានធ្វើឲ្យលោក Shinzo Abe ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេដែលអាចកាន់តែដំណែងបានយូរផងដែរ។ យ៉ាង​ណាក្តី សម្រាប់ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាគឺគណ​បក្ស​សេរីប្រជាធិបតេយ្យ(LDP) មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីធ្វើវិសធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញឡើយ ដោយយោងទៅតាមច្បាប់បោះឆ្នោតគឺគេត្រូវការសំឡេងគាំទ្រ ២​ភាគ៣ ដែលស្មើនឹង ៨៥ កៅអីក្នុងចំណោមកៅអីសរុប​១២៤ ៕

អត្ថបទ៖ ភក្តី