Nissan Auto Tech July 24, 2019 lyda
ភាគដំបូង Nissan TERRA ! ជារថយន្ត SUV 7កៅអី ទទួលការពេញនិយមបំផុត ដោយសារភាពរឹងមាំ និងមុខងារសំខាន់ៗរបស់វា

រថយន្ត Nissan TERRA 7កៅអី ពេញមួយនេះត្រូវបាននាំចូលដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្តាច់មុខម៉ាក Nissan និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) ។ Nissan TERRA ជារថយន្ដដែលពេញនិយមបំផុត និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រជាជនខ្មែរ សម្រាប់ភាពឆើតឆាយ វិសាលភាព និងតំលៃសមរម្យរបស់វា។

ដូច្នេះហើយសម្រាប់ភាគ ទី1 របស់យើង នៅលើមុខងារជាច្រើនរបស់ Nissan TERRA ពួកយើងនឹងបង្ហាញដល់អតិថិជន ពីរបៀបដែលរថយន្តប្រភេទ SUV 7កៅអី មួយនេះនឹងផ្តល់ឱ្យលោកអ្នកនូវភាពសោមនស្សក្នុងការបើកបរ។

បំពាក់ដោយសាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ ដែលអាចបើកបរលើស្ថានភាពផ្លូវលំបាកដោយរក្សាលំនឹងបានយ៉ាងល្អ។ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធបូមក្រោយមានរបុំរ៉ឺស័រប្រាំតង់ និងភ្លៅកង់ក្រោយយ៉ាងរឹងមាំផងដែរ ដែលជួយធានាដល់ភាពរឹងមាំ និងភាពធន់របស់រថយន្តនេះ នឹងមិនរំខានដល់ផាសុកភាព និងភាពងាយស្រួលរបស់លោកអ្នកឡើយ។

អ្វីដែលធ្វើឱ្យ Nissan TERRA មានភាពពិសេសលើគូប្រជែងគឺវាបំពាក់ដោយមុខងារ Shift-on-the-Fly ប៉ុងពីរ ដែលអាចឱ្យអ្នកបើកបរអាចផ្លាស់ប្តូរពីប៉ុងមួយ (2WD) ទៅប៉ុងពីរ (4H: high-range four-wheel drive) តាមតម្រូវការ ដើម្បីជាសុវត្ថិភាពបើកបរនៅលើផ្លូវរអិល និងនៅពេលបើកបរនៅលើផ្លូវរដុប (ផ្លូវពិបាក)។ ហើយនៅពេលដែលស្ថានភាពប្រែប្រួលជាអាក្រក់ (ដូចជាផ្លូវមិនស្មើគ្នា មានថ្ម និងមានគ្រលុកច្រើន) លោកអ្នកគ្រាន់តែប្តូរវាទៅមុខងារ Low-range four-wheel-drive (4LO) ដើម្បីបន្តគោលដៅជាការស្រេច។ ដូច្នេះហើយទើបបាវចនារបស់ TERRA គឺ «ទៅគ្រប់ទីកន្លែង» ។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា