Nissan Auto Tech July 25, 2019 lyda
ភាគទី ២ ! រថយន្ត Nissan TERRA មិនត្រឹមតែជាភីកអាប់ប្រកបដោយបច្ចេកវិទ្យាខ្ពស់នោះទេ ការរចនាពីក្រៅរបស់វាក៏ល្អឯកផងដែរ

រថយន្ត Nissan TERRA មានបំពាក់ភ្លើងដឺមី (DRL) មានរាងកោងដូចបូម៉ារាំងពិសេស (Boomerang-shaped Daytime Running Lights) ដែលមិនគ្រាន់តែជាការរចនាបែបស៊ីវីល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពបន្ថែមលើ
រថយន្តនេះ ដែលធ្វើឱ្យរថយន្តងាយនឹងមើលឃើញដោយអ្នកបើកបរផ្សេងទៀតនៅពេលបើកបរ ពេលថ្ងៃ ឬក្រោមអាកាសធាតុមានចុះអ័ព្ទ និងមានបំពាក់ចង្កៀងមុខ LED សម្រាប់ការបើកបរនាពេលយប់ផងដែរ។

ប៉ាណាខាងមុខរបស់វាត្រូវបានរចនាឡើងជារាង V-shape ដែលមើលទៅកាចអង់អាច បូករួមជាមួយនឹងមានភ្លីស៊ីគ្នាតាំងពីមុខដល់ក្រោយ ហើយស្តុបខាងក្រោយរបស់វាមើលទៅហាប់ណែនល្អខ្លាំងណាស់។ វាក៏បានបំពាក់ជាមួយនឹងយ៉ាន់ស្ព័រទំហំ 18-អ៉ីញ ដែលមើលទៅសាកសមបំផុតផងដែរ។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា