Nissan Auto Tech July 26, 2019 lyda
ភាគទី៣! ការបើកបរបានល្អនៅគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងភាពជឿជាក់ ជាអ្វីដែលធ្វើឱ្យ Nissan TERRA ស៊ីដាច់គូប្រជែង

រថយន្ត Nissan TERRA ត្រូវបានបំពាក់ដោយម៉ាសុីនស៊ីឡាំង ៤ ជាជួរ ទំហំចំណុះ ២.៥លីត្រ (2.5L inline 4-cylinder DOHC Variable Turbocharger (VGS) ជាមួយនឹង Intercooler, ប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed Automatic Transmission) ដោយមាន ទាំង Manual Mode (+/-) មាស៉ីនរបស់វាមានប្រសិទ្ធិភាពខ្ពស់ខ្លាំង ដែលផ្តល់ឱ្យអ្នកបើកបរនូវភាពសប្បាយរីករាយក្នុងការធ្វើដំណើរ។

កម្លាំងរបស់ Nissan TERRA បានបង្ហាញពីសក្តានុពលរបស់វា ដោយអាចឱ្យយើងធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរលោង ឬផ្លូវដែលមានឧបសគ្គច្រើននោះទេ ជាមួយនឹងកម្លាំងដល់ទៅ ១៩០សេះ និងកម្លាំងបង្វិល ៤៥០Nm ។ រថយន្ត SUV ៧កៅអី មួយនេះគឺជារថយន្តដ៏ពេញនិយម និងសាកសមបំផុតសម្រាប់លោកអ្នក ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទាំងផ្លូវទីក្រុង និងឆ្ងាយពិបាកៗ ជាមួយគ្រួសារ និងមិត្តភក្តិ។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អ និងមានការប្រកួតប្រជែងខ្ពស់បំផុត ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា