រថយន្ត July 30, 2019 Khmernote
Hyundai Kona 2019 ដាក់លក់នៅស្រុកខ្មែរ តំលៃប្រមាណ 4ម៉ឺនដុល្លារ តែបំពាក់បរិក្ខារទំនើបហួសថ្លែង

បើយើងប្រៀបធៀបរថយន្ត Hyundai Kona 2019 ដែលមានតំលៃប្រមាណ 4ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅនឹងរថយន្តផ្សេងៗដែលមានតំលៃប្រហាក់ប្រហែលគ្នានោះ អ្នកនឹងមើលឃើញថា គ្រឿងបរិក្ខារនិងប្រព័ន្ធសុវត្ថិភាពជាច្រើនបានបំពាក់លើរថយន្ត Kona មានសមត្ថភាពខ្ពស់ និងលក្ខណៈទំនើបជាច្រើន។ រថយន្ត Hyundai Kona 2019 ដែលត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាយើងតាមរយៈក្រុមហ៊ុន Camko Motor Company ltd មានលក្ខណៈពិសេសជាច្រើនដូចជា ៖

វាជារថយន្ត SUV 5កៅអីដែលមានរូបរាងស្រស់ស្អាត ហើយសាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យ ដោយវាមានរូបរាងតូចល្មម ងាយស្រួលបើកបរ និងចូលចត។ វាត្រូវបានគេបំពាក់នូវម៉ាស៊ីនសាំងទំហំ 2.0L ដែលមានកំលាំងរហូតដល់ 149 Hp ជាមួយនឹងប្រអប់លេខអូតូចំនួន 6វគ្គ។

បរិក្ខារទំនើបៗ និងប្រព័ន្ធសុវត្ថិភាពជាច្រើនត្រូវបានបំពាក់នៅលើរថយន្តនេះ មានដូចជា៖ Power Seat (កៅអីចុចអូតូទាំងសងខាង), Ventilated Seats (កៅអីខាងមុខអាចកំណត់ខ្យល់ត្រជាក់ និងក្តៅបាន), Wireless Phone Charge (ឧបករណ៍សាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ), Power Sunroof (ដំបូលបើក), Blind Spot Detection (មុខងារផ្តល់ដំណឹងពេលវ៉ាជែង), LED daytime running light (ចង្កៀង LED បំភ្លឺពេលថ្ងៃដើម្បីអោយគេមើលឃើញរថយន្តយើងបានច្បាស់), Parking Distance Warning-Forward (សែនស័រជំនួយដល់ការចូលចត), Rear-view camera (កាមេរ៉ាមើលក្រោយ), Head-up Display (មុខងារបង្ហាញល្បឿន), Touch screen display (អេក្រង់ Touch ទំហំ 7 អ៉ីង ដែលមានបំពាក់ Apple និង Andriod car play), Smart key (មុខងារគ្រប់គ្រងរថយន្តដោយមិនប្រើសោ), Tire Pressure Monitoring system (មុខងារផ្តល់ដំណឹងពេលកង់ឡានធូររឺបែក) ព្រមជាមួយនឹងមុខងារជាច្រើនទៀត។ សរុបមករថយន្តមួយនេះ មានលក្ខណៈពិសេសច្រើន បើប្រៀបធៀបជាមួយរថយន្តផ្សេង ដែលមានតំលៃប្រហាក់ប្រហែលនឹងវា ដូច្នេះលោកអ្នកអាចធ្វើការជ្រើសរើសយក Hyundai Kona 2019 ធ្វើជាម្ចាស់កម្មសិទ្ធិបាន ដោយវាមានតំលៃប្រមាណ 40,990 ដុល្លារតែប៉ុណ្ណោះ៕