Nissan Auto Tech July 30, 2019 lyda
ភាគទី៤! ពាក្យស្លោករបស់ Nissan TERRA គឺ «ទៅកាន់គ្រប់ទីកន្លែងទាំងអស់» ដោយសារភាពរឹងមាំ និងកម្ពស់ខ្ពស់របស់វា

បើនិយាយអំពីភាពងាយស្រួល និងគ្មានព្រំដែនរបស់ Nissan TERRA ថ្មីនេះវិញ គឺរថយន្តនេះមានមាឌធំល្អ ដោយសារតែវាមានបណ្ដោយ 4,885មីល្លីម៉ែត្រ, ទទឹង 1,865មីលីម៉ែត្រ និងកម្ពស់ 1,835មីលីម៉ែត្រ ហើយកម្ពស់ផុតពីដី (ground clearance) របស់វាវិញគឺ 225មីលីម៉ែត្រ។ វាល្អបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរទៅតំបន់ពិបាកៗ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការប៉ះទង្កិចផ្សេងៗពីវត្ថុរឹង ពេលយើងបើកបរនៅលើផ្លូវដែលមានឧបសគ្គ និងការពារពីការបើកបរក្នុងតំបន់លិចទឹក។

កម្លាំងរបស់ Nissan TERRA បានបង្ហាញពីសក្តានុពលរបស់វា ដោយអាចឱ្យយើងធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវរលោង ឬផ្លូវដែលមានឧបសគ្គច្រើននោះទេ ជាមួយនឹងថាមពលដល់ទៅ 190សេះ និងកម្លាំងបង្វិល 450Nm ។ រថយន្ត SUV 7កៅអី មួយនេះគឺជារថយន្តដ៏ពេញនិយម និងសាកសមបំផុតសម្រាប់លោកអ្នក ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទាំងផ្លូវទីក្រុង និងឆ្ងាយពិបាកៗ ជាមួយគ្រួសារ និងមិត្តភក្តិ។

អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់  (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា