សង្គម July 31, 2019 Khmernote
ឃោរឃៅខ្លាំងណាស់! ចាប់ខ្លួនកូនមន្ត្រីប៉ូលីសថៃមួយរូប ពីករណីប្លន់សម្លាប់ពលករខ្មែរព្រោះតែចាក់បាល់ចាញ់គ្មានប្រាក់សងគេ

ថ្មីៗនេះផ្ទុះករណីឃាតកម្មមួយនៅឯប្រទេសថៃ ដោយយុវជននិស្សិតមហាវិទ្យាល័យមួយរូបអាយុ២០ឆ្នាំ បាញ់សម្លាប់ពលករខ្មែរដើម្បីប្លន់យកប្រាក់ព្រោះតែភ្នាល់បាល់ចាញ់គេមិនមានប្រាក់។ នៅថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះក្រុមមន្ត្រីប៉ូលីសតំបន់ប៉ាកថុងឆៃ ខេត្តនគរសីម៉ា ប្រទេសថៃបានធ្វើការចាប់ខ្លួនយុវជនម្នាក់ដែលមានឈ្មោះថា ហ្វ្លុក អាយុ២០ឆ្នាំ ជានិស្សិតវិទ្យាសាស្ត្របច្ចេកទេស នៅខេត្តនគរសីម៉ា ជាកូនប្រុសមន្ត្រីប៉ូលីសមួយរូប ក្នុងករណីប្លន់សម្លាប់ពលករខ្មែរម្នាក់ឈ្មោះថា ម៉ូរ៉ូត អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរធ្វើការនោរោងចក្រហ្គាស LPG។

ពលករខ្មែររូបនោះបាត់បង់ជីវិតដោយត្រូវឃាតករ បាញ់សម្លាប់ពីក្រោយខណៈពេលអង្គុយយាមនៅស្ថានីយប្រេងឥន្ធនៈផ្លូវបំបែក ឡាំប្រៈភ្លើង ដោយប្លន់យកលុយប្រមាណជាង៣០០០បាត ដោយប្រើកាំភ្លើងខ្លី គ្រាប់ពណ៌ក្រហមប្រវែង៩មីលីម៉ែត្រ។ នាយ ហ្វ្លុក បានសារភាពឲ្យដឹងថារូបគេបានលួចយកកាំភ្លើងរបស់ឪពុកខ្លួនខណៈពេលដែលគាត់សម្រាន្ត ដោយរឿងនេះឪពុកគេមិនបានជាប់ពាក់ព័ន្ធអ្វីនោះឡើយ។ ដោយគេធ្វើបែបនេះព្រោះតែមិត្តភក្តិរបស់គេតែងតែមកទារលុយថ្លៃភ្នាល់បាល់ចាញ់ចំនួនទឹកប្រាក់ ៤០០០បាត ហើយរូបគេមិនមាន ពុំដឹងធ្វើបែបណា ព្រោះមិនហ៊ានប្រាប់ឪពុកខ្លួន ថែមទាំងមិនមានប្រាក់គ្រប់គ្រាន់។ ពេលនេះឃាតកររូបនេះកំពុងជាប់ឃុំខ្លួនដើម្បីបំពេញសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

យ៉ាងណាមិញមហាជនក្នុងបណ្តាញសង្គមថៃបានខឹងសម្បារយ៉ាងខ្លាំង ដោយភាគច្រើនបានខំមិនទាមទារឲ្យកាត់ទោសឃាតករវ័យក្មេងរូបនេះដោយប្រហារជីវិត ព្រោះតែជនដែលស្លាប់គឺត្រូវបានគេស្គាល់ថាជាពលករស្លូតត្រង់មួយរូបដែលឆ្លងដែនមកធ្វើការអស់រយៈពេលជាង៥ឆ្នាំមកហើយ។ ដោយលោក ម៉ូរ៉ូត ជាមនុស្សខិតខំធ្វើការដោយពេលថ្ងៃរូបគេធ្វើការនៅរោងចក្រហ្គាស LPG ពេលយប់ឆ្លៀតពេលយាមនៅស្ថាននីយប្រេងឥន្ធនៈដើម្បីរកប្រាក់ទុកសម្រាប់ប្រពន្ធខ្លួន ដែលកំពុងមានផ្ទៃពោះ៧ខែ។ មុនថ្ងៃកើតហេតុពលកររូបនោះបានធ្វើការស្នើសុំមេឈប់រយៈពេល ៧ថ្ងៃដើម្បីមកមើលប្រពន្ធនៅឯប្រទេសខ្មែរ តែជាអកុសលរូបគេត្រូវបានគេសម្លាប់រួចប្លន់ទាំងមិនមានកំហុសអ្វី៕