PR August 2, 2019 Khmernote
ត្រៀមហើយឬនៅ? ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 នឹងបង្ហាញខ្លួនឆាប់ៗនេះ!

ភ្នំពេញថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩៖ តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបង្ហាញ វីដេអូ Teaser អំពី ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 មកបានកំពុងតែធ្វើឱ្យពិភពលោកកក្រើក និងភ្ញាក់ផ្អើលខ្លាំងបំផុត។គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលមានប៊ិចគូរជារង្វង់ ហើយក្លាយទៅជាកាមេរ៉ា ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញវត្តមានស្តេចស្មាតហ្វូនប៊ិចជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក នៅថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ សីហា ឆ្នាំ ២០១៩ ម៉ោង ៣ ទាបភ្លឺ នៅប្រទេសកម្ពុជាយើង។

ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់សូមរង់ចាំមើលទាំងអស់គ្នាថាតើស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះនោះខុសពីជំនាន់មុនដោយតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉កតាមរយៈបណ្តាញសង្គមដូចខាងក្រោម៖

– វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.samsung.com

– ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖ www.facebook.com/SamsungCambodia

– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay ៖ https://www.facebook.com/SabayNewsOfficial/

– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត ៖ https://www.facebook.com/Camboreport/

– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote ៖ https://www.facebook.com/Khmernote/

– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច ៖ https://www.facebook.com/eworldmagz/

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!