Nissan Auto Tech August 3, 2019 lyda
ភាគទី៧! Nissan TERRA តែងតែឈានមុខជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពទំនើបៗ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃជូនដល់អ្នកបើកបរ

សូមស្វាគមន៍មកកាន់ភាគ ទី៧ របស់យើង ដែលនឹងនិយាយអំពីមុខងារជាច្រើនរបស់ Nissan TERRA ដែលមិនសូវមានមនុស្សជាច្រើនដឹងទេ ប៉ុន្តែក្រុមហ៊ុន Nissan តែងតែឈានមុខគេក្នុងការច្នៃប្រឌិតផ្នែកវិស្វកម្មអស់រយៈពេលជាយូរមកហើយ។ ជាក់ស្ដែងដូចជា ប្រព័ន្ធឆ្លាតវ័យ Nissan Intelligent Mobility (NIM) ត្រូវបានគេមើលឃើញថា ជាអនាគតនៃការបើកបរដ៏គួរឱ្យរំភើបជាមួយនឹងមុខងារបើកបរស្វ័យភាព សុវត្ថិភាពទំនើប និងការបញ្ចូលភ្លើងអគ្គិសនី ខណៈដែលមុខងារមួយចំនួនត្រូវបានបញ្ចូលទៅក្នុងរថយន្ត Nissan សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងដូចជា៖

Hill Start Assist (HSA) ៖ ដោយប្រព័ន្ធមួយនេះជួយការពារថយន្តរបស់លោកអ្នកមិនឱ្យរអិលថយក្រោយ ពេលឈប់នៅលើផ្លូវមានចំណោត ក្នុងរយៈពេល ២ ទៅ ៣ វិនាទី ដើម្បីឱ្យយើងងាយស្រួលក្នុងការផ្លាស់ប្តូរជើងពីហ្វ្រាំងទៅហ្គែរវិញ។

Hill Descent Control (HDC) ៖ ប្រព័ន្ធនេះវាជួយរក្សាល្បឿនរបស់រថយន្តដោយស្វ័យប្រវត្តិ ពេលដែលយើងបើកបរចុះចំណោត រឺចុះភ្នំ ដើម្បីមានភាពងាយស្រួលក្នុងការផ្តោតអារម្មណ៍ទៅលើការបើកបរ។

4-Wheel Active Brake Limited Slip (ABLS) ៖ វាជាប្រព័ន្ធការពារសុវត្ថិភាពយ៉ាងសំខាន់មួយ ដោយសារតែវាធ្វើការជាមួយនឹងសម្ពាធហ្វ្រាំងដែលយើងជាន់ ហើយវានឹងផ្លាស់ប្តូរទិសដៅដោយស្វ័យប្រវត្តិទៅកាន់កង់រថយន្តនីមួយៗ ដែលមិនមានភាពរអិលជាហេតុនាំអោយរថយន្តកាន់តែមានលំនឹងនៅពេលបើកបរជួបឧបសគ្គផ្សេងៗ។

Electronic Locking Rear Differential (ELRD) ៖ នៅពេលដែលលោកអ្នកបើកបរជួបឧបសគ្គខ្លាំងនោះ យើងគ្រាន់តែចុចប៊ូតុងផ្តាច់ប៉ុងនេះ នោះរថយន្តរបស់លោកអ្នកនឹងផ្តល់កម្លាំងស្មើរគ្នាទៅកាន់កង់ខាងក្រោយទាំង២ ដើម្បីជាកំលាំងរុញរថយន្តឱ្យគេចចេញពីឧបសគ្គបានយ៉ាងងាយស្រួល។

6 SRS Airbags ៖ ប្រព័ន្ធពោងសុវត្ថិភាពនេះជារឿងចាំបាច់បំផុតនៅពេលប៉ះទង្គិចណាមួយ ហើយ Nissan TERRA បានបំពាក់ពោងសុវត្ថិភាពដល់ទៅ ៦គ្រាប់ ពោលគឺសម្រាប់អ្នកបើកបរចំនួន ២គ្រាប់ អ្នកដំណើរខាងមុខ ២គ្រាប់ និង២គ្រាប់ទៀតជាពោងសុវត្ថិភាពលក្ខណៈជាវាំងនន ដែលអូសចាប់ពីធ្នឹមខាងលើនៃកៅអីជួរទី១ ដើម្បីការពារដល់កៅអីជួរ ទី២ និងទី៣ តែម្តង។

Nissan TERRA ក៏មានបំពាក់មុខងារជាច្រើនផ្សេងទៀតដូចជា៖ សេនស័រ 4-Eye Rear Parking , Reverse Camera, Anti-Theft system Immobiliser ជាមួយ VSS Alarm, Follow-Me-Home, Anti-Lock Braking (ABS), Electronic Brake-force Distribution (EBD), Brake Assist (BA), Vehicle Dynamic Control (VDC), Child Safety Lock និង Zone Body Construction (ធម្មតាយានយន្តត្រូវបានគេបែងចែកជាពីរតំបន់ safety zone និង crushable zone ហើយចំណែកប្រព័ន្ធនេះ វានឹងជួយកាត់បន្ថយផលប៉ះពាល់ដល់លោកអ្នក ដោយការស្រូបយកកម្លាំងនៃការប៉ះទង្គិចពី “crushable zones” ជាមួយនឹងកម្លាំងការពាររបស់ “occupant zone” ដើម្បីជួយការពារអ្នកដំណើរលើយានយន្ត)។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា