Nissan Auto Tech August 5, 2019 lyda
Nissan TERRA បំពាក់ជាមួយនឹងប្រព័ន្ធឆ្លាតវៃ Nissan Intelligent Mobility™ ដែលធ្វើឱ្យការបើកបរលោកអ្នកប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្ដៅ

សូមស្វាគមន៍មកកាន់ភាគ ទី៨ របស់យើង ស្តីពីមុខងារជាច្រើនរបស់ Nissan TERRA ។ នៅក្នុងវគ្គចុងក្រោយនេះយើងនឹងបង្ហាញបន្ថែមអំពីប្រព័ន្ធឆ្លាតវៃ Nissan Intelligent Mobility™ ដែលវាគឺជាឈុតនៃប្រព័ន្ធសុវត្ថិភាពទំនើបៗដែលធ្វើការរួមគ្នា ដើម្បីការពារអ្នកក្នុងពេលកំពុងធ្វើដំណើរ។ ដោយការប្រើបណ្តាញឧបករណ៍ចាប់សញ្ញា និងម៉ូនីទ័រដ៏ស្មុគស្មាញ ពួកវានឹងអាចស្កេនវត្ថុនៅព័ទ្ធជុំវិញរថយន្តរបស់លោកអ្នកយ៉ាងសកម្ម និងជូនដំណឹងដល់អ្នកអំពីគ្រោះថ្នាក់ដែលអាចកើតមាន។

បច្ចេកវិទ្យាជំនួយការបើកបរទំនើបទាំងនេះ អាចប្រាប់អ្នកពីគ្រោះថ្នាក់ ដែលអាចកើតមាននៅចំណុចដែលអ្នកមិនអាចមើលឃើញ ជួយអ្នកក្នុងការរក្សាចម្ងាយសុវត្ថិភាពក្នុងការផ្លាស់ប្តូរស្ថានភាពចរាចរណ៍ និងជួយបង្កើនពេលវេលាប្រតិកម្មរបស់អ្នក។

Lane Departure Warning (LDW) ៖ ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ាមួយដែលមានទីតាំងនៅពីក្រោយកញ្ចក់ផ្នែកខាងមុខ (ក្បាំងមុខ) របស់យានយន្ត ដើម្បីរកមើលសញ្ញាសំគាល់របស់ផ្លូវនៅនឹងមុខរថយន្ត ហើយនៅពេលដែលវារកឃើញថា យានយន្តរបស់លោកអ្នកកំពុងវេរចេញពីគន្លងផ្លូវ (current lane) វានឹងផ្តល់ជូននូវការព្រមានជារូបភាព និងសម្លេង ដែលអាចឱ្យលោកអ្នកបានទទួលនូវដំណឹងភ្លាមៗ។

Intelligent Around View Monitor (i-AVM) ៖ កាមេរ៉ាចំនួន ៤ ផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាព 360ដឺក្រេ នៃរថយន្ត និងជួយពួកគេជាមួយនឹងការចតរថយន្ត ឬអាយែរនៅចំណុចចង្អៀត ឬផ្លូវដ៏លំបាក។ កាមេរ៉ាទាំង ៤ មានទីតាំងនៅផ្នែកខាងមុខ ផ្នែកខាងក្រោយ និងផ្នែកទាំងសងខាងនៃរថយន្ត ហើយពួកវានឹងផ្ញើវីដេអូបន្តផ្ទាល់ (live) ទៅអេក្រង់ Display ដើម្បីផ្តល់ឱ្យលោកអ្នកនូវទិដ្ឋភាព 360ដឺក្រេ ដូចជាអ្នកកំពុងសម្លឹងមើលពីលើរថយន្ត Nissan របស់លោកអ្នក។

Moving Object Detection (MOD) ៖ ប្រព័ន្ធនេះប្រើកាមេរ៉ាទាំង ៤ របស់ Around View Monitor ដើម្បីអនុញ្ញាតឱ្យលោកអ្នកបានដឹងដំណឹង ប្រសិនបើពួកវាបានរកឃើញវត្ថុមានចលនាណាមួយនៅជុំវិញយានយន្តរបស់លោកអ្នក។ ប្រព័ន្ធនេះនឹងផ្តល់ឱ្យលោកអ្នកទាំងការព្រមានជាសំឡេង និងរូបភាព ដើម្បីជាការប្រយ័ត្នខ្លួនជាមុនអំពីតំបន់ជុំវិញរបស់អ្នក និងបង្កើនភាពស្ងប់ចិត្តរបស់លោកអ្នក។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា