សង្គម August 6, 2019 mesa mesa
ហួសចិត្ត! បុរសមកពីណាក៏មិនដឹង ឡើងមកលើឡានក្រុងសាធារណៈ រួចធ្វើការបត់ជើងតូចដោយមិនខ្វល់ភ្នែកអ្នករួមដំណើរណាឡើយ

កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅនេះ ផ្ទុះការចែករំលែករិះគន់មួយពេញបណ្តាញសង្គមថៃ ដោយមានករណីបុរសសតិមិនល្អមួយនាក់ បានបំផ្លាញសម្បត្តិរដ្ឋដោយឡើងមកបទជើងតូចក្នុងឡានក្រុង ដោយគ្មានកោតក្រែងនរណាម្នាក់សោះឡើយ។

យោងតាមបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Kob Somyot ដែលជាអ្នកបង្ហោះបានរៀបរាប់ឲ្យដឹងថា៖ «នេះគឺជាបញ្ហាចំបងមួយនៅក្នុងសង្គមថៃ! ព្រឹកនេះស្រាប់តែមានបុរសម្នាក់មកពីណាមិនដឹងឡើងមកឈរបត់ជើងតូចក្នុងឡានក្រុង ដែលជាការបំផ្លាញសម្បត្តិសាធារណៈ។ បញ្ហាបែបនេះតើអ្នកគិតគួរដោះស្រាយបែបណា»។

ករណីនេះបានធ្វើឲ្យមហាជនថៃកើតក្តីខឹងសម្បារជាខ្លាំង ដោយទាមទារឲ្យខាងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហានេះ ជាពិសេសលើមនុស្សដែលគ្មានផ្ទះសម្បែង បង្កចលាចលដល់សង្គមថៃតែម្តង។