សង្គម August 6, 2019 Khmernote
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ស្លាប់ ដោយសារជម្ងឺ មហារីកតំរងនោម ព្រោះតែញ៉ាំរបស់ផ្អែមជារៀងរាល់ថ្ងៃ

ថ្មីៗនេះផ្ទុះករណីមួយកើតឡើងនៅឯប្រទេសចិន ដោយក្មេងស្រីអាយុ៨ឆ្នាំមួយរូបត្រូវបាត់បង់ជីវិត ព្រោះតែកើតរោគមហារីកតំរងនោម ដែលបណ្តាលមកពីការបរិភោគអាហារផ្អែមលើសកម្រិត។ តាមការរាយការណ៍បានឲ្យដឹងថាក្មេងស្រីរូបនេះចាប់ផ្តើមញ៉ាំរបស់ផ្អែមដែលមានដូចជាតែគុជ បង្អែម និងនំផ្អែមៗចាប់តាំងពីអាយុ២ឆ្នាំមកម្ល៉េះ ដោយឪពុករបស់នាងតែងរកមកឲ្យញ៉ាំជារៀងរាល់ថ្ងៃព្រោះតែនាងចូលចិត្តវា។

ស្រាប់តែថ្ងៃមួយក្មេងស្រីរូបនេះបានធ្លាក់ខ្លួនមានជម្ងឺត្រូវចូលមន្ទីរពេទ្យ បានធ្វើឲ្យលោកឪពុករូបនោះទន់ជង្គង់ស្រុតចុះនឹងដីព្រមទាំងបង្ហូរទឹកភ្នែកដោយគាត់ពិតជាស្តាយក្រោយចំពោះអ្វីដែលគាត់បានធ្វើចំពោះកូនស្រីគាត់។ លោកគ្រូបាននិយាយទៅកាន់លោកឪពុករូបនោះថា៖ «ការដែលលោកឲ្យុនាងញ៉ាំអាហារផ្អែមច្រើនខ្លាំងពេក វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រងនោមរបស់ក្មេង។ ជាពិសេសគឺចំពោះក្មេងដែលតែងតែញ៉ាំរបស់ផ្អែមជារៀងរាល់ថ្ងៃដូចជាកូនស្រីរបស់លោកនេះឯង»។

ចុងក្រោយក្មេងស្រីរូបនោះត្រូវបានបាត់បង់ជីវិត បន្ទាប់ពីធ្វើការសម្រាកព្យាបាលអស់រយៈពេល៣០ថ្ងៃរួចមក តែពុំបានសម្រេចដោយរោគ មហារីកតំរងនោម របស់នាងវាធ្ងន់ធ្ងរទៅហើយ។ នេះចាត់ទុកជាឧទាហរណ៍មួយដែលដាស់តឿនដល់អ្នកចូលចិត្តញ៉ាំរបស់ផ្អែម ឲ្យបង្កើនការប្រុងប្រយ័ត្ន និងត្រូវត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់៕