សង្គម August 7, 2019 Khmernote
ស្លុតចិត្តណាស់! ឡានដឹកទំនិញធុនធំកៀបឡានតូច បណ្តាលឲ្យស្លាប់ឪពុកម្តាយ បន្សល់កូនតូចៗ២នាក់យំឱបគ្នាស្រែកហៅពុកម៉ែទាំងរន្ធត់ចិត្ត

ចិន ៖ ថ្មីៗមានករណីគ្រោះចរាចរណ៍កើតឡើងដ៏រន្ធត់មួយនៅឯប្រទេសចិនដោយបានសម្លាប់បុរសស្ត្រី២នាក់ប្តីប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្សល់ទុកនូវកូនតូចៗ២រូបអង្គុយឱបគ្នាយំស្រែកហៅឪពុកម្តាយ។ ហេតុការណ៍រន្ធត់មួយនេះបានកើតឡើងនៅឯប្រទេសចិន ស្ថិតក្នុងទីក្រុង Jiangxi ខេត្ត Ganzhou ប្រទេសចិន ដោយគេបានរកឃើញរថយន្តមួយត្រូវឡានដឹកទំនិញគៀបចំប្រឡោះកណ្តាលខូចខាតខ្លាំង ខណៈពេលដែលក្មេងប្រុសជាកូនច្បងអាយុ៦ឆ្នាំយំគោះទ្វាឡានស្រែកហៅឪពុកម្តាយទាំងអាវប្រឡាក់ឈាម ហើយក្មេងស្រីប្អូនអាយុ២ឆ្នាំឈរពីក្រោយដោយអការៈភិតភ័យ។

ក្មេងទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុដើម្បីពិនិត្យរបួស ដោយចាត់ទុកថាពួកគេជីវិតនៅថ្លៃព្រោះតែឡានកំប៉ិតខ្លាំងបែបនេះហើយតែពួកគេរងរបួសតែបន្តិចប៉ុណ្ណោះ។ បន្ទាប់ពីត្រួតពិនិត្យ និងព្យាបាលរាងកាយរួចមកលោកគ្រូពេទ្យបានប្រាប់ថាក្មេងប្រុសដែលជាត្រូវជាបង តែឱបប្អូនស្រីរួចលួងលោមនាងជានិច្ចថា “ម៉ីម៉ី កុំយំ” ដែលវាធ្វើឲ្យដួងចិត្តមហាជនក្រៀមក្រំ និងអាណិតអាសូរជាខ្លាំង។

យ៉ាងណាមិញក្មេងទាំងពីរត្រូវការអ្នកមើលថែ ព្រោះតែឪពុកម្តាយរបស់គេបានស្លាប់ទៅហើយ ដូចនេះពួកគេទាំងពីរត្រូវបញ្ជូនឲ្យទៅនៅជាមួយលោកតា លោកយាយរបស់ពួកគេដែលមានវ័យជរា សុខភាពពុំសូវល្អ ថែមទាំងជីវភាពពុំសូវធូរធាថែមទៀត។ អាស្រ័យហេតុនេះអង្គការសប្បុរសធម៌ជាច្រើនបានប្រកាសស្វែងរកមូលនិធិជួយក្មេងៗទាំងពីរ ដោយទឹកប្រាក់ដំបូងទទួលបានចំនួន ៣០ម៉ឺន យ័ន ប្រមាណជាង ៤៣,០០០ ដុល្លារ ដោយប្រាក់ទាំងនេះប្រើប្រាស់ដើម្បីទុកតាមដាន និងពិនិត្យសុខភាពក្មេងៗទាំងពីរ។ ក្រោយមកគេទទួលបានប្រាក់បន្ថែមចំនួន ២២២,០០០ យ័ន ប្រមាណជាង ៣១,០០០ដុល្លារ ដោយទឹកប្រាក់នេះគឺចាត់ចែងទុកសម្រាបើការចាយវាយប្រើប្រាស់ប្រចាំថ្ងៃ៕