ព័ត៌មាន August 14, 2019 Khmernote
ការសិក្សាមួយរកឃើញថា រលកកម្ពៅបានសម្លាប់ប្រជាពលរដ្ឋចិនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ

ចិន៖ ការសិក្សាមួយបានរកឃើញថា រាប់ចាប់តាំងពីចុងសតវត្សរ៍ទី ១៩ មក ការកើនឡើងកម្ដៅត្រឹមតែពី ១,៥ ទៅ ២ អង្សាសេបានសម្លាប់ប្រជាពលរដ្ឋចិន ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ការសិក្សានេះបានធ្វើឡើងដោយលោក Buda Su អ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថាន​បរិស្ថានវិទ្យា និងភូមិសាស្ត្រ Xinjiang ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Urumqi ប្រទេសចិន។ ការសិក្សាបានបង្ហាញឲ្យដឹងថា ការកើនឡើងកម្ដៅបានធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ និងខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើមជាដើម ដែលចុងក្រោយបញ្ហាទាំងនេះបានរុញច្រានឲ្យពួកគេមានសុខភាពទ្រុតទ្រោម និងត្រូវស្លាប់បាត់បង់ជីវិតតែម្តង។

ការសិក្សានេះក៏បានបង្ហាញផងដែរថា នៅក្នុងឆ្នាំ ២០០៣ រលកម្ដៅបានសម្លាប់ប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបចំនួន ៧០,០០០ នាក់ និងនៅឆ្នាំ ២០១០ បានសម្លាប់ប្រជាពលរដ្ឋនៅរុស្សីប្រមាណជា ៥០,០០០ នាក់ផងដែរ។ ការសិក្សាមួយនេះក៏បានព្រមានផងដែរថា បច្ចុប្បន្ននេះកម្ដៅលើភពផែនដីទាំងមូលបានកើនឡើងជាមធ្យមគឺ ១ សង្សាសេហើយ ដែលបណ្តាប្រទេសទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បើមិនដូចនោះទេរលកម្ដៅនឹងបន្តសម្លាប់មនុស្សជាច្រើនម៉ឺននាក់ទៀតនៅជុំវិញពិភពលោកក្នុងមួយឆ្នាំៗ៕

អត្ថបទ៖ ភក្តី